បារាំង៖ Lisa មិនត្រឹមតែជាតារាចម្រៀងដ៏ពូកែច្រៀងនិងរាំ ប្រចាំក្រុមចម្រៀងនារី BLACKPINK តែពេលនេះនាងក៏ក្លាយជា ម្ចាស់ផលិតកម្ម LLOUD ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើនិយាយពីទំនាក់ទំនងស្នេហាផ្ទាល់របស់តារាស្រីជនជាតិថៃរូបនេះវិញគឺមានពាក្យចចាមអារ៉ាមជាយូរមកហើយ ថានាងបានទាក់ទងគ្នាជាមួយនឹងលោក Frederic Arnault ដែលជាកូនប្រុសលោក Bernad Arnault មហាសេដ្ឋីដ៏ស្ដុកស្ដម្ភ ដោយអ្នកគាំទ្រតែងតែចាប់បានថាអ្នកទាំងពីរលួចទៅណាមកណាជាមួយគ្នា ហើយ Lisa ក៏ធ្លាប់ទៅវិស្សមកាលជាមួយគ្រួសាររបស់ Frederic ផងដែរ។
ថ្មីៗនេះ មានរូបភាពបីសន្លឹកច្បាស់ៗតែម្ដង ដែលអាចបង្ហាញពីភាពជិតស្និទ្ធរបស់អ្នកទាំងពីរ បន្ទាប់ពីអ្នកគាំទ្រចាប់បានថា Lisa និង Frederic បានទៅទស្សនាសារមន្ទីរ Rodin នៅឯទីក្រុងប៉ារីស ប្រទេសបារាំងជាមួយគ្នា។ ក្នុងនោះ គេឃើញអ្នកទាំងពីរកាន់ការ៉េមម្នាក់មួយដើម ដើរញ៉ាំយ៉ាងផ្អែមល្ហែម ដែលទោះមិនមានការកាន់ដៃ ឬបង្ហាញក្ដីស្រលាញ់ណាមួយ ក៏អ្នកគាំទ្រអាចដឹងថាទំនាក់ទំនងពួកគេទំនងជាលើសពីមិត្តធម្មតា៕