នៅសុខៗ​ Justin បង្ហាញរូបថតយំ ធ្វើឲ្យហ្វេនៗ លើកឡើងពីរឿងនេះ

//s9.kh1.co/8f/8fc0fe07698476c353663de08b4dfd63696fce9c.jpg
តារា & កម្សាន្ដ

 ២៩-មេសា-២០២៤ ១ល្ងាច · ១៧ ថ្ងៃមុន

ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលភ្លាមៗ ក្រោយពី តារាចម្រៀង លោក Justin Bieber បានបង្ហោះរូបភាពយំ នៅក្នុង Instagram Story។

បរទេស៖ នៅថ្ងៃទី ២៨ ខែមេសា (ម៉ោងនៅអាមេរិក) តារាចម្រៀង លោក Justin Bieber ស្រាប់តែបង្ហោះរូប នៅក្នុង Story ដែលជារូបភាពយំ ហូរទឹកភ្នែក នៅលើ Instagram ផ្ទាល់ខ្លួនរបស់លោក ខណៈភ្លាមៗនោះ តារាចម្រៀងប្រុសរូបនេះ ក៏បានលុបរូបថតនោះចោល និងបានធ្វើឲ្យអ្នកលេងអ៊ីនធឺណែត មានការងឿងឆ្ងល់ថាតើ មានរឿងអ្វីកើតឡើង ចំពោះរូបលោក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin Bieber 
Justin Bieber 

ក្នុងនោះដែរ ភ្លាមៗ ដែលតារាចម្រៀង លោក Justin Bieber បានបង្ហាញរូបភាពយំ នៅលើបណ្តាញសង្គម បានធ្វើឲ្យមាន​ការ​ព្រួយ​បារម្ភ​ជា​ច្រើន​ ចំពោះ​ស្ថានភាព​ផ្លូវចិត្ត សុខភាព និងជីវិត​អាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង​ប្រុសរូបនេះ។

Justin Bieber 
Justin Bieber 

មិនត្រឹមតែប៉ុណ្ណោះ សំណួរភាគច្រើនចំពោះ លោក Justin គឺមានការសង្ស័យពីរឿងលែងលះគ្នា ជាមួយនឹង Hailey ដែលត្រូវបានទស្សនិកជន លើកឡើងក្នុងពេលដំណាលគ្នា។ តែទោះជាយ៉ាងណា មក​ទល់​ពេល​នេះ លោក Justin Bieber នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​ពី​មូលហេតុ ដែលខ្លួនបានបង្ហោះរូបនេះ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅឡើយនោះទេ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber និង ភរិយា Hailey
Justin Bieber និង ភរិយា Hailey
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T