អាមេរិក៖ ទំនាក់ទំនងស្នេហារវាងតារាចម្រៀងផបស្រីដ៏ល្បីឈ្មោះ Taylor Swift ជាមួយនឹងលោក Travis Kelce ជាកីឡាករបាល់ឱប ហាក់ផ្អែមល្ហែមឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយជារឿយៗ ពួកគេតែងតែឃើញបណ្ដើរគ្នា ឬ ទៅលើកទឹកចិត្តគាំទ្រគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីយប់ថ្ងៃទី២៨ខែមេសាកន្លងមក Travis បានបណ្ដើរ Taylor ចូលរួមកម្មវិធីជប់លៀងសប្បុរសធម៌ឈ្មោះថា "15 and Mohames Foundations Golf Classic" រៀបចំឡើងដោយលោក Patrick Mohames ដែលជាមិត្តរួមក្រុមរបស់ Travis នៅក្រុម Kansas City Chiefs។
ក្នុងនោះគេឃើញ Travis បានកាន់ដៃ Taylor ជាប់ដោយស្នាមញញិមដោយតារាចម្រៀងស្រីរូបនេះបានស្លៀករ៉ូបពណ៌បៃតងរឹបរាង ដៃតូចជាសាច់សាទីនខណៈដែល Kelce បានស្លៀកឈុតអាវធំពណ៌ខៀវចាស់យ៉ាងស្រស់សង្ហា៕
ប្រភព៖ pagesix