កម្សាន្ត៖ មិត្តៗអ្នកអានដែលនិយមលេងបណ្ដាញសង្គម TikTokច្បាស់ជាបានឃើញរួចមកហើយថា មានបងប្អូននៅតាមបណ្ដាខេត្តបានធ្វើ ទីងមោង មុខមាត់ដូច តារាចម្រៀងរ៉េបដ៏ល្បីល្បាញ លោក វណ្ណដា ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ទីងមោងជាច្រើន ត្រូវបានគេធ្វើតាមតារាល្បីៗផ្សេងទៀត ក៏ជាទីងមោងខ្លះ ធ្វើជារូបយក្សក្នុងល្ខោន ដែលមើលទៅស្នាដៃរបស់អ្នកធ្វើល្អមែនទែន។ ជាពិសេស អ្នកលេងបណ្ដាញសង្គម បានយករូប ទីងមោង ទាំងនោះ ទៅប្រៀបនឹងតារាល្បីៗប៉ុន្មានរូបទៀត ដែលគេជឿថា ធ្វើតាមតារាទាំងនេះ។
នៅក្នុងនោះមាន វណ្ណដា ដូចដែលយើងដឹងស្រាប់ហើយ មកមើលទីងមោង លោក G-Devith ម្ដងថា ដូចគ្នាដែរឬទេ។ ចំណែកឯ តារាប្រុសមួយរូបទៀតនោះគឺតារាសម្ដែងរូបសង្ហារ ប្រុសខួច និង តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា។
លើសពីនោះ ក៏មានតារាកូរ៉េ២រូបទៀត ដែលជាសមាជិកក្រុម BTS ដែលយុវតីស្រឡាញ់ពេញចិត្តនោះគឺ V និង Jungkook ដែលគេយកមកធ្វើទីងមោង ដូចទាំងពណ៌សក់ និង ម៉ូតសក់ ដែលមានពាក់កម្រងផ្កាពីលើទៀតផង៕