កាបូបដុំទឹកកកដែល Camila Cabello កាន់ចូល Met Gala មានតម្លៃដល់ជាង ២៣ម៉ឺន ពិបាកច្នៃ និង បង្កប់អត្ថន័យពិសេសបែបនេះ!

//s9.kh1.co/0d/0d15b99ef902843de6902e07d3a2e5690f220612.jpg
តារា & កម្សាន្ដ

 ០៨-ឧសភា-២០២៤ ២ល្ងាច · ១២ ថ្ងៃមុន

កាបូបដុំទឹកកកនេះច្នៃម៉ូតពី Jane Wade ដែលមានតែផ្កាកុលាបមួយបង្កងនៅក្នុងនោះហើយវាបាន រលាយតាមកាលវេលានិងស្រក់លើកម្រាលព្រំ Met Gala

អាមេរិក៖ កាលពីល្ងាចថ្ងៃទី៦ខែឧសភាកន្លងទៅ (ស្មើនឹងព្រឹកថ្ងៃទី៧ខែឧសភានៅកម្ពុជា) មានការរៀបចំព្រឹត្តិការណ៍ចួបជុំ Met Gala ឆ្នាំ២០២៤ ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាសម្ដែង តារាចម្រៀង តារាបង្ហាញម៉ូត និងអ្នកមានឥទ្ធិពលក្នុងវិស័យសិល្បៈ ជាច្រើន បានចេញមកបង្អួតគ្នាជាមួយសម្លៀកបំពាក់ស្អាតៗ និងស៊ីវិល័យជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងស្រី Camila Cabello
តារាចម្រៀងស្រី Camila Cabello

ប្រធានបទក៏ដូចជា Dress Code សម្រាប់ពិធីនេះ មានឈ្មោះថា "The Garden of Time" ព្រមជាមួយនឹង​Concept "Sleeping Beauties: Reawakening Fashion" ដែលក្នុងនោះតារាចម្រៀងស្រី Camila Cabello ក៏បានចូលរួមដែរ។

តារាចម្រៀងស្រី Camila Cabello
តារាចម្រៀងស្រី Camila Cabello

នាងបានស្លៀករ៉ូបពណ៌ទឹកប្រាក់ពី Ludovic de Saint Sernin ដែលមានទម្ងន់១៥ផោន ជាមួយនឹងត្បូងគ្រីស្តាល់ពី យីហោ Swarovski ចំនួន២៥០០០០ គ្រាប់បាក់ឌិននៅលើនោះ មើលទៅពិតជាស្រស់ស្អាតនិងលេចធ្លោ ព្រមជាមួយការផាត់មុខនិងម៉ូតសក់ចងកន្ទុយសេះឡើង ប៉ុន្តែនោះមិនមែនជាចំណាប់អារម្មណ៍របស់អ្នកទស្សនានោះឡើយ។ ផ្ទុយទៅវិញពួកគេចាប់អារម្មណ៍កាបូបតូចដែលជាដុំទឹកកកសុទ្ធ របស់នាងច្រើនជាង។

តារាចម្រៀងស្រី Camila Cabello
តារាចម្រៀងស្រី Camila Cabello

កាបូបដុំទឹកកកនេះច្នៃម៉ូតពី Jane Wade ដែលមានតែផ្កាកុលាបមួយបង្កកនៅក្នុងនោះហើយវាបាន រលាយតាមកាលវេលានិងស្រក់លើកម្រាលព្រំ Met Gala ដែល Camila បានឲ្យអត្ថន័យថាវាពិតជាស៊ីនឹងលក្ខខណ្ឌរបស់កម្មវិធី "The Garden of Time" ដែលនិយាយពីភាពប្រែប្រួលនៃពេលវេលា គឺពេលវេលាអាចកែប្រែពីដុំទឹកកកមួយដុំធម្មតា មកជារលាយគ្មាននៅសល់អ្វីទាំងអស់ក្រៅពីផ្កាកុលាបមួយទងដែលបានបង្កប់នៅក្នុងដុំទឹកកកនោះ។

កាបូប​​​ដុំ​​ទឹកកករបស់ តារាចម្រៀងស្រី Camila Cabello
កាបូប​​​ដុំ​​ទឹកកករបស់ តារាចម្រៀងស្រី Camila Cabello

យោងតាមការបញ្ជាក់ពី Pop Culture គឺ កាបូបនេះប្រើពេលច្នៃ៨៥ម៉ោង និងមានតម្លៃជាង ២២.៥ម៉ឺនដុល្លារអាមេរិក ដោយយកទឹកពីខាង NEVAS នៅឯប្រទេសអាល្លឺម៉ង់មកផលិត និងផ្កាកុលាបធ្វើដោយដៃជាមួយនឹងមាសប្រភេទ 18k Rose Gold ជាមួយនឹងពេជ្រដែលបានកាត់យ៉ាងស្រស់ស្អាត៕  

តារាចម្រៀងស្រី Camila Cabello
តារាចម្រៀងស្រី Camila Cabello
កាបូប​​​ដុំ​​ទឹកកករបស់ តារាចម្រៀងស្រី Camila Cabello
កាបូប​​​ដុំ​​ទឹកកករបស់ តារាចម្រៀងស្រី Camila Cabello

ប្រភពpeople

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T