Soklin

Number of articles
Average number of shares per article
Average length per article

សួស្តីប្រិយមិត្ត មិត្តអានអានទាំងអស់គ្នា! ខ្ញុំបាទឈ្មោះ ទ្រី សុខលីន ប្រហែលជាមិត្តអាន និងបងប្អូនដែលចូលចិត្តអានព័ត៌មានកីឡា បានស្គាល់ឈ្មោះរបស់ខ្ញុំ (SOKLIN) ក្នុងអត្ថបទប្រភេទកីឡាបាល់ទាត់។

វាពិតជាមានអារម្មណ៍ល្អណាស់នៅពេលដែលយើងទំនេរពីការងារ ឬសម្រាកលំហែកាយ ដោយបានអានព័ត៌មាន ឬទស្សនាពីសកម្មភាពនានាទាក់ទងនឹងបាល់ទាត់ (សម្រាប់អ្នកចូលចិត្តបាល់ទាត់)។ ខ្ញុំពិតជាចូលចិត្តបាល់ទាត់មែនទែន ចូលចិត្តវិភាគពីបាល់ទាត់ ចូលចិត្តតាមដានព័ត៌មានបាល់ទាត់ ជាពិសេសខ្ញុំចូលចិត្តសរសេរ និងស្រាវជ្រាវព័ត៌មានបាល់ទាត់ល្អៗ និងគួរឱ្យចាប់អារម្មណ៍ មកបង្ហាញមិត្តអ្នកអាន ដើម្បីអាចបន្ធូរនូវភាពតានតឹងរបស់មិត្តអ្នកអាន។

រាល់អត្ថបទដែលខ្ញុំបានសរសេរ សង្ឃឹមថា មិត្តអ្នកអាន ពេញចិត្ត និងចូលរួមកែលម្អពីចំនុចខ្វះខាតផ្សេងៗ។ ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដែលមិត្តអ្នកអាន បានចូលអានអត្ថបទរបស់ខ្ញុំនាពេលកន្លងមក និងសង្ឃឹមថាមិត្តអ្នកនឹងនៅតែបន្តគាំទ្រអត្ថបទរបស់ខ្ញុំបន្តទៀត។

សូមជូនពរ មិត្តអ្នកអានទាំងអស់ ជួបតែសំណាងល្អ៕


Latest Article from Soklin