កូរ៉ខាងត្បូង៖ ការប្រកាសចេញរបស់តារារ៉េបប្រុសរូបសង្ហា Jay Park កាលពីថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនអាចទទួលយកបាន ពីដំណឹងចូលនិវត្តន៍ ពីសិល្បៈរបស់លោក។

គួរឲ្យដឹងថា កាលពីថ្មីៗនេះ តារារ៉េបប្រុសសាច់ដុំស៊ិចស៊ី Jay Park បានបង្ហោះសារមួយ នៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់លោក ដោយលោកបានប្រកាសចូលនិវត្តន៍ពីវិស័យសិល្បៈ មួយរយៈធំ ដោយក្នុងនោះលោកបានសរសេរថា៖

« ខ្ញុំនឹងចូលនិវត្តន៍ពីសិល្បៈនេះប៉ុន្មានឆ្នាំ‍ នេះគឺជាការសន្យាទៅកាន់អ្នកទាំងអស់គ្នា ក៏ដូចជាខ្លួនខ្ញុំផ្ទាល់។ គ្មានចន្លោះប្រហោងច្រើនទៀតទេ សម្រាប់បុរសដូចជាខ្ញុំចាកចេញពីហ្គេមមួយនេះ»។

តាមរយៈសាររបស់លោក បានធ្វើឲ្យគ្រប់គ្នាដឹងច្បាស់ថា ពេលនេះJay Park លោកកំពុងតែគិត និងយល់ថាបច្ចុប្បន្ននេះ ចន្លោះនៃវិស័យចម្រៀងមួយនេះ កាន់តែតូចចង្អៀត រហូតគ្មានកន្លែងគ្រប់គ្រាន់ឡើយ សម្រាប់តារាដូចជាលោក ដែលធ្វើឲ្យលោកសម្រេចចិត្ត ប្រកាសផ្អាកពីសិល្បៈមួយរយៈបែបនេះ។

គួរឲ្យដឹងថា Jay Park បានឈរជើងនៅលើវិស័យនេះ ជាង១០ឆ្នាំមកហើយ ដោយលោកធ្លាប់ជាអតីតមេក្រុម2pm ក្នុងផលិតកម្ម JYP បន្ទាប់មកលោកក៏បានបំបែកខ្លួនចេញ ក្លាយជាតារាទោលវិញ និងបានបង្កើតផលិតកម្មដោយខ្លួនឯងផងដែរ ដោយមានឈ្មោះថា ផលិតកម្ម AOMG ។

ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រសង្ឃឹម ការបង្ហោះសារមួយនេះ របស់Jay park គ្រាន់តែជាសារកំប្លែងលេង April Pool តែប៉ុណ្ណោះ ដរាបណាតារាប្រុសនេះមិនទាន់ប្រកាស ជាផ្លូវការ អ្នកគាំទ្ររបស់លោកក៏នៅតែមានសង្ឃឹមជានិច្ចផងដែរ៕  

តារារ៉េប Jay park
តារារ៉េប Jay park
តារារ៉េប Jay park
តារារ៉េប Jay park
តារារ៉េប Jay park
តារារ៉េប Jay park
តារារ៉េប Jay park
តារារ៉េប Jay park
តារារ៉េប Jay park

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]