អូស្រ្តាលី៖ ជឿជាក់ថា មានប្រិយមិត្តមួយចំនួន ប្រាកដជាស្គាល់ និងអាចនៅចាំពីកំពូលបុរសអត់លិឍ ដែលល្បីលើអ៊ីនធើណែតនេះជាក់ជាពុំខាន។  

បុរសរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា Timstar ។ តាំងពីលោករកបានសង្សារឃ្យូតមក ជីវិតរបស់លោកហាក់ដូចជាផ្អែមល្ហែម និងធ្វើឱ្យមនុស្សម្នាជាច្រើនច្រណែន និងកោតសរសើរយ៉ាងខ្លាំង។ ដោយថ្មីៗនេះ លោកបានបង្ហោះវីដេអូមួយចូលក្នុងគណនីយូធូប ដោយបង្ហាញឱ្យដឹងថា ការពិតមិត្តស្រីរបស់លោកមិនមែនជាមនុស្សចូលចិត្តហាត់ប្រាណនោះទេ។

លោក Timstar និងមិត្តស្រី

គួររម្លឹកផងដែរថា កំពូលបុរសអត់លិឍ Timstar នេះ រមែងតែងតែរកសង្សារនៅលើបណ្តាញសង្គម ហើយមនុស្សម្នាជាច្រើន ចាប់ផ្តើមស្គាល់រូបលោក ព្រោះតែភាពកំប្លុកកំប្លែងរបស់លោក។ ហើយលោកចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាផ្លូវការជាមួយនឹងកញ្ញា Sijia Wang ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ មកម្ល៉េះ។

ដោយឡែក នៅក្នុងវីដេអូបានបង្ហាញថា ពួកគេទាំងពីរបានទៅញុំាអយស្ទ័រជាមួយគ្នា ហើយលោក Timstar បាននិយាយថា៖

«អយស្ទ័រនេះពិតជាគួរឱ្យចង់ញុំាពិតមែន» ។

មិត្តស្រីរបស់លោក Timstar

បន្ទាប់ពីញុំារួច លោក Timstar ក៏បបួលមិត្តស្រីឱ្យទៅហាត់ប្រាណជាមួយគ្នា ប៉ុន្តែនាងក៏បដិសេធ មិនចង់ទៅទេ ហើយលោកក៏និយាយថា លោកអាចទៅម្នាក់ឯងក៏បាន។

ដោយសង្ស័យថា លោក Timstar អាចទៅកន្លែងណាផ្សេង អីចឹងកញ្ញា Sijia ក៏ទៅជាមួយ។

បន្ទាប់ពីវាស់ទម្ងន់រួច លោក Timstar ក៏បាននិយាយពាក្យប្រចាំត្រកូលលោកគឺថា

“No chest, no sex. We all gonna make it right.”

មានន័យថា៖ «គ្មានសាច់ដុំដើមទ្រូង មិនអាចរួមភេទបានទេ។ យើងនឹងហាត់យកវាឱ្យបាន» ។ (និយាយបែបន័យកំប្លែង) 

លោក Timstar និងមិត្តស្រី

ក្រោយមក កញ្ញា Sijia ក៏បានចែករំលែករឿងនេះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយរៀបរាប់ថា៖

«ធម្មជាតិមនុស្សស្រី គឺមិនចូលចិត្តហាត់ប្រាណអីទេ ហើយមនុស្សប្រុសទាំងអស់សុទ្ធសឹងតែប្រាថ្នាចង់ឱ្យមិត្តស្រីខ្លួនអាចហាត់ប្រាណបាន។ អីចឹងមិត្តប្រុសខ្ញុំបានជំរុញខ្ញុំឱ្យហាត់ប្រាណ ហើយវាពិតជាមានប្រសិទ្ធភាពពិតមែន» ។

នាងបានបន្ថែមទៀតថា៖

«ក្នុងនាមជាមិត្តស្រី គ្រាន់តែចេះកំដរទៅៗ ព្រោះអ្នកស្រលាញ់គាត់ ហើយគាត់ក៏ស្រលាញ់អ្នក» ។ 

សាររបស់កញ្ញា Sijia Wang សរសេរនៅលើហ្វេសប៊ុក

ក្រោយមករឿងនេះបានល្បីពេញហ្វេសប៊ុក មានមនុស្សជាច្រើនបាននិយាយថា នៅទីបំផុតបុរសកំពូលអត់លិឍនេះ រកសង្សារបានហើយ ហើយអ្នកខ្លះក៏បានសរសើរមិនដាច់ពីមាត់ថា សង្សាររបស់ Timstar ពិតជាស្រស់ស្អាតខ្លាំងមែនទែន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

មិត្តស្រីរបស់លោក Timstar
លោក Timstar និងមិត្តស្រី
Comment របស់អ្នកលេងហ្វេសប៊ុក
Comment របស់អ្នកលេងហ្វេសប៊ុក
Comment របស់អ្នកលេងហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]