មនុស្សភាគច្រើនប្រហែលជាមិនសូវជាមានការចាប់អារម្មណ៍ទៅលើការម៉ាស្សាប៉ុន្មាននោះទេ ឬរាល់ពេលទៅម៉ាស្សាខ្លួនម្តងៗតែងតែមើលរំលងការម៉ាស្សាក្បាលបន្ថែម។ ជាការពិតណាស់ ការម៉ាស្សាក្បាលក៏មានគុណប្រយោជន៍មិនចាញ់ការម៉ាស្សាខ្លួនប៉ុន្មានដែរ ដែលការម៉ាស្សាប្រភេទនេះនឹងធ្វើឱ្យស្បែកក្បាលរបស់អ្នកមានសុខភាពល្អផង ថែមទាំងជំនួយដល់សុខភាពទូទៅផងដែរ ដោយគ្រាន់តែរាល់ពេលអ្នកម៉ាស្សាខ្លួនអាចបន្ថែមឱ្យគេម៉ាស្សាក្បាល ឬមិនដូច្នេះទេ អ្នកក៏អាចឱ្យសមាជិកគ្រួសាររបស់អ្នកធ្វើការឈ្លីតិចៗម៉ាស្សាថ្នមៗលើក្បាលអ្នកក៏មានប្រសិទ្ធភាពដូចគ្នាដែរ។

ដូច្នេះមកតាមដានគុណប្រយោជន៍ធំៗទាំង ២៥យ៉ាងនៃការម៉ាស្សាស្បែកក្បាល៖

ការម៉ាស្សាស្បែកក្បាល

# គុណប្រយោជន៍នៃការម៉ាស្សាស្បែកក្បាល

១. ជួយធ្វើឱ្យចលនាលំហូរឈាមដើរស្រួល និងធ្វើឱ្យអុកស៊ីហ្សែនរត់សព្វពេញរាងកាយផងដែរ។

២. ធ្វើឱ្យអុកស៊ីហ្សែនធ្វើដំណើរទៅកាន់រាងកាយកាន់តែល្អជាងមុន ដែលមិនត្រឹមតែជំនួយដល់សុខភាពទូទៅនោះទេ ថែមទាំងជំនួយដល់ការលូតលាស់សរសៃសក់ផងដែរ។

៣. ធ្វើឱ្យរាងកាយអាចស្រួបយកវីតាមីនល្អៗដូចជា វីតាមិន C និងវីតាមីន E ព្រមទាំងសារធាតុរ៉ែសំខាន់ផ្សេងៗដូចជា ដែក កាល់ស្យូម និងសង្កសី ដែលទាំងនេះអាចឱ្យសរសៃមានសុខភាពល្អ ស្រូបសារធាតុពិសេសៗជំនួយដល់សរសៃសក់ និងប្ញសសក់ទាំងមូល។

៤. ការម៉ាស្សាក្បាល មិនត្រឹមតែជួយដល់សរសៃសក់ តែវាអាចជួយបន្ធូរបន្ថយភាពតានតឹង និងបំបាត់ស្ត្រេសបានយ៉ាងប្រសើរ។

៥. ជំរុញឱ្យសរសៃឈាមរត់សព្វស្បែកក្បាល ដែលជាហេតុផលពិសេសធ្វើឱ្យសរសៃសក់កាន់តែដុះលូតលាស់ល្អ និងឆាប់វែងជាងមុន ជាពិសេសធ្វើឱ្យការប្រើប្រាស់ផលិតផលសម្រាប់ស្បែកក្បាលទៀតរឹតតែប្រសើរ និងមានប្រសិទ្ធភាពជាងមុន។

ការម៉ាស្សាស្បែកក្បាល

៦. ធ្វើឱ្យស្បែកក្បាលមានសុខភាពល្អ ប្រឆាំងនឹងការកើតអង្គែរ និងកើតរោគផ្សិតផ្សេងៗលើស្បែកក្បាល។

៧. ស្បែកក្បាល និងសរសៃសក់មានបញ្ហា អាចបណ្តាលមកពីស្បែកក្បាលមិនទទួលជាតិអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ដូច្នេហើយ ការម៉ាស្សាស្បែកក្បាលពិតជាពិសេសណាស់ ដែលមិនត្រឹមតែធ្វើឱ្យស្បែកក្បាលមានសុខភាពល្អ ថែមទាំងការពារបញ្ហាការជ្រុះសក់ផងដែរ។

៨. ការម៉ាស្សាស្បែកក្បាល គឺជាការជំរុញចលនាលំហូរឈាមឱ្យដំណើរការល្អជាងមុន ដែលនេះក៏ជាការបណ្តេញជាតិពុលម្យ៉ាងផងដែរ តាមរយៈស្បែកក្បាល និងតួខ្លួនទាំងមូល ជាពិសេសគឺធ្វើឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំជាងមុន។

៩. អាការឈឺក្បាល និងឈឺក្បាលប្រកាំងវាមិនមែនជាបញ្ហាធ្ងន់ធ្ងរខ្លាំងប៉ះពាល់ដល់អាយុជីវិតនោះទេ តែវាធ្វើឱ្យសុខភាពរបស់អ្នកមិនល្អ ធ្វើការងារយឺតយ៉ាវ ដោយសារតែការឈឺចាប់ទាំងនេះ។ ដូច្នេះហើយការម៉ាស្សាស្បែកក្បាលពិតជាអាចជួយកម្ចាត់ និងការពារពីបញ្ហាឈឺក្បាលបានមួយចំណែកដែរ។

១០. អាការគេងមិនលក់ ឬគេងមិនបានស្កប់ស្កល់ល្អ អាចបណ្តាលមកពីការស្ត្រេស គិតច្រើន និងបញ្ហាផ្លូវចិត្តមួយចំនួន ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលបាន ដូច្នេះការម៉ាស្សាស្បែកក្បាលពិតជាពិសេសនៅក្នុងការដោះស្រាយបញ្ហាទាំងនេះ និងធ្វើឱ្យអ្នកគេងលក់ស្រួលឡើងវិញ។

ការម៉ាស្សាស្បែកក្បាល

១១. ការមានអារម្មណ៍ថាខួរក្បាលស្មុគស្មាញ និងគិតអ្វីមិនចេញនោះមានន័យថាដល់ពេលដែលអ្នកសម្រាក និងធ្វើការម៉ាស្សាក្បាលចេញម្តងហើយ។ ដោយការម៉ាស្សានេះនឹងធ្វើឱ្យអុកសស៊ីហ្សែនរត់ទៅកាន់កោសិកាខួរក្បាលគ្រប់គ្រាន់ ជំនួយដល់ការគិត ការចងចាំ និងធ្វើឱ្យខួរក្បាលកាន់តែរវាសជាងមុនទៀតផង។

១២. ការម៉ាស្សាក្បាលក៏ត្រូវបានអ្នកស្រាវជ្រាវរកឃើញដែរថា អាចជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ ថែមទាំងអាចជម្រុញចលនាលំហូរឈាមឱ្យរត់សព្វរាងកាយ និងបញ្ឈប់បញ្ហាការកើនឡើងនៃចង្វាក់បេះដូងទៀតផង។

១៣. ម៉ាស្សាក្បាល ក៏អាចជួយដល់ប្រព័ន្ធផ្លូវដង្ហើមផងដែរ ជាពិសេសកាត់បន្ថយបញ្ហាទាក់ទងនឹងជំងឺហឺត អាល្លែក្ស៊ី និងជំងឺផ្លូវដង្ហើមដទៃទៀត។

១៤. អតុល្យភាពអរម៉ូននឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្ត្រេស ធុញថប់ និងមានបញ្ហាការគេង ដូច្នេះហើយការម៉ាស្សាក្បាលពិតជាពិសេសអាចជួយបញ្ឈប់បញ្ហាទាំងនេះបាន ថែមទាំងធ្វើឱ្យរាងកាយបានសម្រាក ធូរស្រាលជាងមុន និងបង្កើនថាមពលរាងកាយផងដែរ។

១៥. ការជម្រុញចលនាលំហូរឈាមឱ្យរត់សព្វរាងកាយ ក៏អាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អបានដូចគ្នា ដោយជួយឱ្យការរំលាយអាហារមានភាពប្រសើរជាងមុនទៀតផង៕

ការម៉ាស្សាស្បែកក្បាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]