កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ជនជាតិកូរ៉េមួយចំនួន នៅក្នុងបណ្ដាញអ៊ីនធើណែត បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ជាថ្មីម្ដងទៀត ចំពោះវីដេអូចម្រៀងមួយបទ ដែលមានចំណងជើងថា 159cm របស់ Tenny។

គួរបញ្ជាក់ផងដែរថា នេះគឺជាវីដេអូចម្រៀងដំបូង របស់កូរ៉េ ដែលបានឆ្លុះបញ្ចាំងពី ជីវិតស្នេហារបស់នារីវ័យក្មេង ២នាក់ ដែលអ្នកស្រលាញ់ភេទដូចគ្នា ប៉ុន្តែពួកគេទទួលបានការជំទាស់យ៉ាងខ្លាំង ពីក្រុមគ្រួសារ។

វីដេអូនេះក៏បានបង្ហាញផងដែរ ពីផលលំបាករបស់ក្មេងស្រី ដែលជា Lesbian នៅពេលដែលពួកគេត្រូវបាន ឪពុកម្តាយវាយធ្វើបាប និងគំរាមកំហែង។ 

ដោយសារតែ វាបានបង្កប់ដោយ ឈុតឆាករោលរាល និងទាក់ទាញចិត្ត ទើបធ្វើឲ្យវីដេអូនេះ មានចំនួនអ្នកចូលទស្សនា ច្រើនជាង ៦លានដង ហើយត្រូវបានគេចាត់ទុកថា ជាវីដេអូចម្រៀងកូរ៉េដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រវីដេអូចម្រៀង Kpop ដែលបានបង្ហាញឈុតឆាក ឱបថើបគ្នាយ៉ាងស្អិតរមួត របស់ក្មេងស្រី និងក្មេងស្រី៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖

រូបភាព ក្នុងវីដេអូ
រូបភាព ក្នុងវីដេអូ
រូបភាព ក្នុងវីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]