អូស្រ្តាលី៖ កុមារីជនជាតិអូស្រ្តាលីម្នាក់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ក្រោយត្រូវបានគេដឹងថា មានគំនិតច្នៃប្រឌិតក្នុងការច្នៃម៉ូត និងតុបតែងខ្លួនប្លែកៗ ត្រាប់តាមតារាល្បីៗ ដែលធ្វើឲ្យគ្រប់គ្នាមិនសរសើរមិនបាន និងផ្ទុះសំណើចតែម្តង។

រូបភាពផ្សេងៗរបស់កុមារី Riley

ក្មេងស្រីវ័យឆ្លាត និងគួរឲ្យស្រលាញ់នេះ ត្រូវបានគេស្គាល់ឈ្មោះថា Riley មានអាយុ ៩ឆ្នាំ រស់នៅក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលី។ នាងតូច Riley ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន ដែលនិយមលេងបណ្តាញសង្គម ជុំវិញនឹងភាពច្នៃប្រឌិតដ៏គួរឲ្យអស់សំណើចរបស់នាង ចេញពីរបស់របរលែងប្រើប្រាស់ ឬសំរាម ក៏ដូចជារបស់របរដែលមានតម្លៃថោកៗ យកមកអាប់ឌែត(ឬច្នៃ)ឡើងវិញ បានចេញជាម៉ូតសម្លៀកបំពាក់ និងការតុបតែងខ្លួនយ៉ាងទាក់ទាញ។

រូបភាពផ្សេងៗរបស់កុមារី Riley

នៅក្នុងនោះ នាងតូច Riley បានច្នៃរបស់ទាំងអស់នោះឡើង ដោយយកតម្រាប់ ឬត្រាប់តាមតារាល្បីៗមួយចំនួន ដែលរួមមានដូចជា Nicki Minaj, Nia Sioux, Emma Stone, Sabrina Carpenter, Rihanna, Joy Villa, Haley Bennet និង Gigi Hadid ជាដើម។

រូបភាពផ្សេងៗរបស់កុមារី Riley

យ៉ាងណាមិញ បើតាមប្រភពបានឲ្យដឹងថា ស្នាដៃបែបកំប្លែងតាមរយៈការច្នៃរបស់របរទាំងអស់នោះ មិនមែននាងតូច Riley ធ្វើវាបានតែម្នាក់ឯង ដោយខ្លួននាងនោះទេ។ ពោលគឺ មានជំនួយពីប៉ាម៉ាក់របស់នាង នៅក្នុងការជ្រើសរើសម៉ូត និងច្នៃធ្វើតាមតារាល្បីៗទាំងនោះផងដែរ។

រូបភាពផ្សេងៗរបស់កុមារី Riley

ក្មេងស្រីរូបនេះនិយាយថា វាគឺជាគម្រោង ឬការបង្កើតឡើងដោយគ្រួសាររបស់នាងផ្ទាល់ ព្រោះតែគ្រួសាររបស់នាងចង់គិត និងធ្វើអ្វីដែលកំប្លែងសប្បាយៗ និងប្លែកភ្នែកតែប៉ុណ្ណោះ។ Riley ថា នាងបានធ្វើបែបនេះ និងចាប់ផ្តើមថតបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម តាំងពីឆ្នាំមុនមកម៉្លេះ។ នាងនិងគ្រួសារនាងធ្វើវាតែពេលណាទំនេរប៉ុណ្ណោះ។ ក្នុងមួយសប្តាហ៍ៗ នាងច្នៃធ្វើត្រាប់តែ១ម៉ូតប៉ុណ្ណោះ ដោយចំណាយពេលធ្វើម្តងពី ១៥ ទៅ ៤៥នាទី។

រូបភាពផ្សេងៗរបស់កុមារី Riley

គួរឲ្យដឹងផងដែរថា រូបភាពរបស់កុមារី Riley ក្នុងឈុតបែបកំប្លុកកំប្លែងច្នៃប្រឌិត ត្រាប់តាមតារាល្បីៗនោះ គឺទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ខណៈបើសម្លឹងទៅមើលលើគណនីអ៊ីនស្តាក្រាមនាង ក៏មានអ្នកចុចតាមដាន (Followers) រាប់ម៉ឺននាក់ផងដែរ៕

ទស្សនារូបភាពខាងក្រោម៖  

រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley
រូបភាពផ្សេងៗរបស់កុមារី Riley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]