ភ្នំពេញ៖ ជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងភ្នំពេញ និងបាងកក ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ អ៊ែមមឺរឹត Emirates ផ្តល់ការបញ្ចុះតម្លៃសម្រាប់ទិសដៅទៅអាស៊ី អាស៊ីបូព៌ា អឺរ៉ុប និងអាមេរិក ជាមួយតម្លៃគួរឱ្យទាក់ទាញ ដោយថ្នាក់សន្សំសំចៃ ចាប់ពី ១៤៧ និងថ្នាក់ជំនួញ ៣៤៦ ដុល្លារ។ កាន់តែពិសេសទៀតហើយអ្នកដំណើរនៅប្រទេសកម្ពុជាទាំងអស់អាចហោះហើរត្រង់ពីទីក្រុងភ្នំពេញទៅបាងកក បានហើយជាមួយការបើកដំណើរការជើងហោះហើរត្រង់ភ្នំពេញ-បាងកក របស់អ៊ែមមឺរឹត Emirates ជាលើកដំបូងចាប់ពីថ្ងៃទី១ មិថុនា ឆ្នាំ ២០១៩ នេះតទៅ។ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ អ៊ែមមឺរឹត នឹងមានការបញ្ចុះតម្លៃដ៏ពិសេសសម្រាប់អតិថិជនទាំងអស់ដែលកក់សំបុត្រចាប់ពីថ្ងៃនេះតទៅ។

យន្តហោះ អ៊ែមមឺរឹត ហោះហើរត្រង់ពីភ្នំពេញទៅបាងកក

ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៣ ឧសភា ឆ្នាំ ២០១៩ អ្នកដំណើរដែលកក់ការធ្វើដំណើររហូតដល់ថ្ងៃទី ៣១ តុលា ឆ្នាំ ២០១៩ នឹងទទួលបាននូវតម្លៃពិសេសត្រឹមតែ ១៤៧$ សម្រាប់ថ្នាក់សន្សំសំចៃ និង ៣៤៦$ សម្រាប់ថ្នាក់ជំនួញ។ 

សម្រាប់ព័ត៌មានបន្ថែមអំពីការកក់សំបុត្រហោះហើរអ្នកដំណើរអាចទាក់ទងទៅកាន់ការិយាល័យ អ៊ែមមឺរឹត នៅកម្ពុជាតាមលេខ ០២៣ ៩៩៨ ១៦៨ ឬអ៊ីម៉ែល: [email protected]។ ដើម្បីកក់សំបុត្រហោះហើរ សូមចូលទៅកាន់គេហទំព័រ www.emirates.com/kh ឬទាក់ទងភ្នាក់ងារទេសចរណ៍ ដែលអ្នកពេញចិត្ត ។ ល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត។

អ្នកដំណើរមកពីកម្ពុជាទាំងអស់ នឹងទទួលបានបទពិសោធន៍ហោះហើរលំដាប់ខ្ពស់ នៅពេលហោះហើរជាមួួយ អ៊ែមមឺរឹត ទៅកាន់ ១៥០ ទិសដៅរួមមាន អាស៊ី អាស៊ីអាគ្នេយ៍ អឺរ៉ុប និងសហរដ្ឋអាមេរិក មិនថាធ្វើដំណើរម្នាក់ឯង ជាគូរ ជាគ្រួសារ ឬសម្រាប់មុខជំនួញក៏ដោយ។ ជើងហោះហើរភ្នំពេញ-បាងកកនេះ នឹងដំណើរការដោយប្រើប្រាស់យន្តហោះ ប៊ូអ៊ីង ៧៧៧ របស់អ៊ែមមឺរឹត ដែលមានថ្នាក់ចំនួន៣។ ក្រៅពីសេវាកម្មជាច្រើនដែលអ្នកដំណើរជាង ១០០.០០០ នាក់ ដែលធ្វើដំណើរទៅមកប្រទេសកម្ពុជាក្នុងថ្នាក់សន្សំសំចៃ និងថ្នាក់ជំនួញបានទទួលអ្នកដំណើរពីទីក្រុងភ្នំពេញ នឹងអាចរីករាយជាមួយនឹងបទពិសោធន៍ថ្នាក់ពិសេសដំបូងពីជើងហោះហើរត្រង់ទៅកាន់ទីក្រុងបាងកករបស់អ៊ែមមឺរឹតចាប់ពីថ្ងៃទី១ ខែមិថុនា នេះតទៅ៕

តារាងតម្លៃសំបុត្រ

ហោះហើរជាមួយ អ៊ែមមឺរឹត

មិនថាទីក្រុងបាងកកជាទិសដៅចុងក្រោយជាកន្លែងឆ្លងកាត់ដើម្បីបន្តដំណើរទៅវិស្សមកាល ឬឈប់សម្រាកនៅឌូបៃ ឬហោះហើរទៅទិសដៅនៅទូទាំងសកលលោក អ៊ែមមឺរឹត មានជំនឿចិត្តក្នុងការធ្វើឱ្យគ្រប់បទពិសោធន៍ហោះហើរដ៏ល្អប្រសើរ។ ការភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងទីកន្លែងនៅលើសកលលោក ព្រមទាំងការបង្កើតឱ្យមានវប្បធម៌ដែលលើកទឹកចិត្តអ្នកដំណើរនៅជុំវិញពិភពលោកឲ្យធ្វើដំណើរជាមួយនឹងបណ្ដាញសកលដែលកំពុងរីកចម្រើនទូទាំងសកលលោក។ ជាមួយយន្តហោះចំនួន ២៧១ គ្រឿង រួមទាំងយន្តហោះម៉ូដែល A380 ចំនួន ១០៩ គ្រឿង ដែលបម្រើឱ្យគោលដៅចំនួន ៥១ កន្លែង យន្តហោះដែលទទួលបានពានរង្វាន់ជាច្រើនហោះហើរទៅកាន់ទិសដៅ ១៥៨ នៅ៨៦ ប្រទេស និងកន្លែងផ្សេងៗនៅទូទាំង ៦ ទ្វីប។

អ៊ែមមឺរឹត គឺជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុត ដែលដំណើរការដោយយន្តហោះ Airbus A380 និង Boeing 777 ហើយ អ៊ែមមឺរឹត តែងតែវិនិយោគក្នុងការធ្វើឱ្យយន្តហោះរបស់ខ្លួនមានភាពប្រសើរឡើង ដើម្បីបំពេញតម្រូវការរបស់អ្នកដំណើរ។ អ្នកដំណើរអាចរីករាយជាមួយនឹងបរិក្ខារដ៏ប្រណិតរបស់ អ៊ែមមឺរឹត ជាមួយនឹងកៅអីកាន់តែធំទូលាយ។ គួររំលឹកឡើងវិញអ្នកដំណើរក៏អាចសម្រាកហើយជ្រើសរើសប៉ុស្តិ៍ទូរទស្សន៍ចុងក្រោយបំផុតរហូតដល់ទៅ ៤០០០ ប៉ុស្តិ៍ និងប្រភេទវីឌីអូតាមតម្រូវការជាច្រើនភាសាជាមួយនឹងប្រព័ន្ធកំសាន្ដ Ice ។ អ្នកដំណើរនៅគ្រប់ថ្នាក់ទាំងអស់អាចចែករំលែកបទពិសោធន៍នៃការធ្វើដំណើររបស់ពួកគេនៅលើបណ្តាញសង្គម និងបន្តភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នាក្នុងអំឡុងពេលហោះហើរជាមួយ Wi-Fi 20MB ដែលបានភ្ជាប់រួចជាស្រេច។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដំណើរកម្ពុជាក៏នឹងបានទទួលយកនូវបទពិសោធន៍ អាហារឆ្ងាញ់តាមតំបន់ ក៏ដូចជាស្រាល្អៗ ដែលត្រូវបានជ្រើសរើសយ៉ាងពិសេស ។

អ្នកដំណើរដែលមានក្មេងតូចនឹងទទួលបាននូវបទពិសោធន៍គ្រួសារ ដែលផ្ដល់ជូននូវរបស់ក្មេងលេងជាច្រើនប្រភេទ (Fly with me Animals Soft Toys) សម្រាប់ទារកនិងកុមារតូចៗ ហើយនឹងកញ្ចប់សកម្មភាពផ្សេងទៀត (Fly with Me Lonely Planet) សម្រាប់កុមារដែលមានអាយុពី ៦ ទៅ ១២ ឆ្នាំ។ អ្នកដំណើរក្មេងៗនឹងទទួលបានភាពរីករាយគ្មានដែនកំណត់នៅពេលហោះហើរ ដែលរួមមានទាំងគំនូរជីវចល ភាពយន្តចលនា និងភាពយន្ត Disney ថែមទៀត៕

រីករាយធ្វើដំណើរកម្សាន្តជាមួយ អ៊ែមមឺរឹត
រីករាយធ្វើដំណើរកម្សាន្តជាមួយ អ៊ែមមឺរឹត
បាងកក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]