រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​ថា មានករណីអគ្គីភ័យ​បាន​ឆាបឆេះហាង​ដូមីណូភីហ្សា ព្រមទាំង​បង្គោលភ្លើង និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី បានប​ណ្តាល​ឱ្យ​ស្ត្រីជា​ម្តាយ និង​កូន​ម្នាក់​ដែល​ជាប់​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុអេស៊ានោះ​រង​របួសធ្ងន់ ហើយ​ត្រូវបាន​គេ​ដឹក​យកទៅសង្គ្រោះ​នៅមន្ទីរពេទ្យ ។​

ហេតុ​ការណ៍​​ខាងលើនេះ​បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​កំពុង​ធ្វើការអន្តរាគមន៍​កាលពីវេលាម៉ោង​​១​និង​​២៣នាទីរសៀលថ្ងៃទី​​២២ មេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​មុខ​ផ្សារ​ធីខេ ក្នុង​​សង្កាត់បឹងកក់ទី​១ ខណ្ឌទួលគោក ។

តាមសេចក្តីរាយការណ៍​បាន​បន្តឱ្យ​ដឹង​​ថា ​គិតមកត្រឹម​វេលាម៉ោង​១និង​៥៧​នាទីរសៀលថ្ងៃដដែលភ្លើង​បាន​រលត់ទាំងស្រុង ​ហើយ​ហេតុការណ៍​​​​​ខាងលើនេះដែរបាន​បណ្តាល​ឱ្យ​រងការខូចខាតអគារ​ហាងដូមីណូភីហ្សា​អស់​មួយ​ចំហៀង និង​អគារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី បានរងការ​ខូចខាតអស់មួយ​ចំហៀង​ផ្នែក​ខាងកើត និង​បណ្តាល​​​ឱ្យ​ស្ត្រីជា​ម្តាយ និង​កូន​ម្នាក់​បាន​រង​របួសធ្ងន់ ត្រូវបានគេ​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

តាម​ប្រភពពី​លោក​ឧត្តម​សេនីយ៍ទោ ហួត ចាន់សារ៉ាន់ ស្នងការរងនគរបាល​រាជធានីភ្នំពេញ បាន​បញ្ជាក់​ថា ទាក់ទិននឹង​អគ្គិភ័យ​កើតឡើង​ខាងលើនេះ មូលហេតុគឺអាចបណ្តាលមកពីឆេះ​ក្នុង​ហាងដូមីណូភីហ្សាហើយ​រាល​ដាលទៅ​ឆេះបង្គោល​ភ្លើង ។

បើតាម​សន្តិសុខ​ដែល​យាមនៅមុខ​ហាងដូមីណូភីហ្សា​បានអះអាង​ថា ​មានករណីផ្ទុះឆេះ​បង្កជា​អគ្គិភ័យ​ចេញ​មកពីអគារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី ហើយ​បាន​ឆេះរាលដាល​ដល់​ហាង​ដូមីណូភីហ្សាតែម្តង ៕​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]