អ៊ីតាលី៖ កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេបង្អស់ដែលឈ្នះពាន Premier League, La Liga និង Serie A ក្រោយពីលើកពានជាមួយ Juventus ដែលឈ្នះពានជាប់ៗគ្នាជាលើកទី៨ ចាប់តាំងពីឆ្នាំ ២០១១មក។ ដោយឡែក កូនប្រុសរបស់ Cristiano Ronaldo ក៏មិនឱ្យចាញ់ឪពុករបស់ខ្លួនដែរ ដោយបានឈ្នះពានរង្វាន់មួយដូចគ្នាជាមួយឈុតកុមាររបស់ Juventus អាយុក្រោម ៩ឆ្នាំ។

កីឡាករ Cristiano Ronaldo និងកូនប្រុស
កុមារ Cristiano Junior

Cristiano Junior បានចូលរួមជាមួយ Juventus U-9 និងបានរួមចំណែកយ៉ាងសំខាន់ជាមួយក្រុមក្នុងការឈ្នះពាន Torneo Internacional Maritimo Centenario។ ក្រោយពីបញ្ចប់ការប្រកួតភ្លាម គេឃើញ Cristiano Jr បានអបអរសាទរពានរង្វាន់នេះជាមួយមីងរបស់គេ ខណៈដែលឪពុករបស់ខ្លួនជាប់រវល់ភារកិច្ចជាមួយឈុតធំរបស់ក្រុម Juventus។ គួរបញ្ជាក់ថា ក្មេងប្រុស Cristiano Jr បានរួមចំណែកធំមួយជាមួយក្រុមកុមាររបស់គេ ដោយស៊ុតបញ្ចូលទីសរុប ៥៨គ្រាប់ ពីការបង្ហាញខ្លួន ២៣ប្រកួត៕

សកម្មភាពលើកពានរបស់ថ្នាល Juventus
សកម្មភាពលើកពានរបស់ថ្នាល Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]