កូរ៉េខាងត្បូង៖ ជាទូទៅ នៅពេលអ្នកស្រលាញ់គាំទ្រតារាណាម្នាក់ អ្នកតែងតែចង់ដឹងរឿងផ្ទាល់ខ្លួនរបស់ Idol ខ្លួនកាន់តែច្រើនជាងមុន មិនថាតែជីវិតប្រចាំថ្ងៃរបស់ពួកគេ មិត្តភក្តិជិតដិតដែលគេទាក់ទង ឬក៏សមាជិកគ្រួសាររបស់ពួកគេជាដើម។

ជាការពិតណាស់ ហើយនៅថ្ងៃនេះផងដែរ យើងក៏បានបើកបង្ហាញនូវមុខមាត់សមាជិកគ្រួសារ របស់សមាជិកនីមួយៗរបស់ក្រុម GOT7 ដែលប្រិយមិត្តគាំទ្រគ្រប់គ្នា តែងតែចង់ដឹងចង់ស្គាល់កន្លងមក។

កុំឲ្យខាតពេលយូរ មកតាមដានទាំងអស់គ្នា៖

១. តារាប្រុស JB សមាជិកក្រុម GOT7 លោកគឺជាសមាជិកក្រុម១រូបគត់ ដែលជាកូនទោលនៅក្នុងគ្រួសារ។

JB ជាមួយប៉ាម៉ាក់

២. តារាប្រុស Jackson សមាជិកក្រុម GOT7 លោកមានបងប្រុសម្នាក់រស់នៅប្រទេសអូស្ត្រាលី។ ហើយបច្ចុប្បបងប្រុសរបស់Jackson បានរៀបការរួចហើយ និងមានកូនស្រីម្នាក់។ Jackson ពិតជាស្រលាញ់ក្មួយលោកណាស់ រាល់ពេលនៅពេលទៅអូស្រ្តាលីម្តងៗ លោកតែងតែចំណាយពេលលេងជាមួយក្មួយ និងនាំទៅដើរលេងខាងក្រៅ។

Jackson និងប៉ាម៉ាក់
Jackson និងគ្រួសារ
Jackson និងបងប្រុស និងក្មួយស្រី
Jackson និងបងប្រុស និងក្មួយស្រី

៣. តារាប្រុស Jinyoung សមាជិកក្រុម GOT7 លោកមានបងស្រីដ៏ស្រស់ស្អាត២នាក់។ លោកនឹងបងស្រីទាំងពីរពិតជាជិតដិតនឹងគ្នាណាស់។

បងស្រីទាំងពីរ
Jinyoung និងបងស្រី
Jinyoung និងបងស្រី
Jinyoung និងគ្រួសារ

៤. តារាប្រុស Mark សមាជិកក្រុម GOT7 លោកមានបងស្រីម្នាក់ និងបងប្អូនប្រុស២នាក់ ដោយបងស្រីឈ្មោះថា Grace អាយុច្រើនជាងMark ១០ឆ្នាំ ចំណែកឯ Tammy មានអាយុច្រើនជាងMark ១៤ឆ្នាំ និងចុងក្រោយគឺប្អូនពៅឈ្មោះ Joey មានអាយុតិចជាង Mark ៣ឆ្នាំ។ គ្រួសាររបស់Mark ពិតជាគាំទ្រចំពោះការងារសិល្បៈរបស់ Mark ខ្លាំងណាស់ ពួកគេតែងតែទៅមើលConcert របស់GOT7 ។

Mark និងគ្រួសារ
Mark និងគ្រួសារ
Mark និងគ្រួសារ

៥. តារាប្រុស Youngjae សមាជិកក្រុម GOT7 លោកមានបងស្រីម្នាក់ និងប្អូនប្រុសម្នាក់។ ប្អូនប្រុរបស់ Youngjae ធ្លាប់បង្ហោះរូបជាមួយបងប្រុស ដោយបានសរសេរថា នឹកបងប្រុសខ្លាំងណាស់។

Youngjae និងគ្រួសារ
Youngjae និងគ្រួសារ
Youngjae និងប្អូនប្រុស

៦.តារាប្រុស Yugyeom សមាជិកក្រុម GOT7 លោកមិនត្រឹមតែជាកូនពៅនៅក្នុងក្រុមតែប៉ុណ្ណោះនោះទេ ប៉ុន្តែលោកក៏ជាកូនពៅនៅក្នុងគ្រួសាររបស់លោកផងដែរ។ Yugyeom មានបងប្រុសម្នាក់។

Yugyeom និងគ្រួសារ

៧. តារាប្រុស BamBam សមាជិកក្រុម GOT7 លោកមានបងប្រុសពីរនាក់ដែលមានឈ្មោះថា Bank និង Beer និងមានប្អូនស្រីម្នាក់ដែលមានឈ្មោះថា Baby។ បងប្អូនទាំង៤នាក់នេះ មិនដែលឆ្លើយថាទេចំពោះកាមេរ៉ានោះទេ ពោលគឺពួកគេតែងតែថតរូបជុំគ្នា រាល់ពេលដែលពួកគេនៅជួបគ្នាម្តងៗ។

គួរឲ្យដឹងផងដែរថា Baby មានប្រជាប្រិយភាពនៅលើ អ៊ីនស្តារក្រាមគួរសម ដោយមានចំនួនអ្នកFollow តាមដាននាងច្រើន ចំណែកឯ Bank វិញ ក៏មានទេពកោរសល្យខ្លាំង ដោយលោកគឺជាគ្រួបង្ហាញក្បាច់រាំ ចុងក្រោយគឺ Beer ដែលលោកចូលចិត្តចេញទៅដើរខាងក្រៅជាមួយប្អូនស្រី Baby និងសមាជិកក្រុម GOT7 ផងដែរ៕  

BamBam និងគ្រួសារ
BamBam និងគ្រួសារ
BamBam និងគ្រួសារ
Bank បងប្រុសរបស់ BamBam
BamBam និងBeer និង Jackson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]