កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ជាពេលវេលាដែល ក្រុមចម្រៀងស្រី MAMAMOO បានរៀបចំកម្មវិធី ការប្រគំតន្រ្តីថ្មីរបស់ខ្លួន រយៈពេល ៤ថ្ងៃជាប់គ្នា។

អ្វីដែលធ្វើឲ្យ អ្នកគាំទ្រចាប់អារម្មណ៍បំផុតនោះគឺ វត្តមានរបស់តារាស្រី ក្នុងផលិតកម្មយក្ស SM គឺ Yeri និង Seulgi សមាជិកក្រុម Red Velvet ត្រូវបានគេប្រទះឃើញថា បានទៅចូលរួមទស្សនា ការប្រគំតន្រ្តីរបស់ MAMAMOO ផងដែរ។ 

សមាជិកក្រុម Red Velvet ទាំងពីរនាក់នេះ ស្លៀកពាក់យ៉ាងសាមញ្ញ ដូចជាអ្នកគាំទ្រដទៃទៀតដែរ ហើយបង្កប់ខ្លួន នៅក្នុងចំណោមអ្នកគាំទ្ររបស់ MAMAMOO ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ ទេ ដែលអ្នកគាំទ្របានឃើញពី មិត្តភាពដ៏ល្អ របស់តារាស្រីល្បីៗ ទាំងពីរក្រុមនេះ។ ជាក់ស្ដែង MAMAMOO និង Red Velvet ធ្លាប់បានសម្ដែងបទចម្រៀងរួមគ្នា ម្ដងរួចមកហើយ កាលពីឆ្នាំ ២០១៧។ ដូច្នេះអ្នកគាំទ្រអាចដឹងបានថា ពួកគេពិតជាមានទំនាក់ទំនងល្អនឹងគ្នា ជាមិនខាន៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព MAMAMOO
រូបភាព Red Velvet
រូបភាព Red Velvet
រូបភាព MAMAMOO និង Red Velvet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]