អាមេរិក៖ ថ្មីៗនេះ ក្រុមតារាចម្រៀងកូរ៉េដ៏ល្បី BLACKPINK បានទៅសម្តែងក្នុងកម្មវិធី Coachella Valley Music and Arts Festival នៅលើទឹកដី Los Angeles សហរដ្ឋអាមេរិក។

យ៉ាងណាមិញ សម្រាប់ការសម្តែងនេះដែរ អ្នកគាំទ្របានសង្កេតឃើញថា ក្រុមចម្រៀងដ៏ល្បីនេះ បានធ្វើខ្លួនហាក់សាមញ្ញធម្មតា ដោយពួកគេមិនបានប្រកាន់ខ្លួន ចុះមកក្រោមឆាក ហើយរាំលេង និងមើលការប្រគំតន្ត្រីដោយមិនខ្វល់អ្វីនោះទេ។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជារឿងដ៏គួរឲ្យចាប់អារម្មណ៍មែនទែន សម្រាប់ក្រុម BLACKPINK ព្រោះពួកគេមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ក៏ប៉ុន្តែបែរជាមកធ្វើខ្លួនសាមញ្ញៗ និងមិនប្រកាន់ខ្លួន ឈរមើលការប្រគំតន្ត្រីទៅវិញ។

គួរេម្លឹកដែរថា ក្រុម BLACKPINK នឹងមានការប្រគំតន្រ្តីរបស់ខ្លួនបន្តទៀត នៅលើទឹកដីសហរដ្ឋអាមេរិកនេះ គឺនៅថ្ងៃទី២៤ ក្នុងទីក្រុង Chicago ថ្ងៃទី ២៧ ក្នុងទីក្រុង Hamilton ថ្ងៃទី ១និងទី២ នៅទីក្រុង Newark ថ្ងៃទី៥ នៅទីក្រុង Atlanta និងទី ៨ទី៩ នៅទីក្រុង Fort Worth៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

BLACKPINK មើលការប្រគំតន្រ្តី
BLACKPINK មើលការប្រគំតន្រ្តី
BLACKPINK មើលការប្រគំតន្រ្តី
BLACKPINK មើលការប្រគំតន្រ្តី
BLACKPINK មើលការប្រគំតន្រ្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]