ថៃ៖ ក្រោយនឿយហត់ពីការងារ មនុស្សគ្រប់រូប តែងតែមានវិធីសាស្ត្រ នៃការលំហែអារម្មណ៍ ដូចជាធ្វើដំណើរកម្សាន្តទៅកាន់តំបន់នានា និងធ្វើអ្វីផ្សេងៗទៀតតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។

ជាក់ស្តែង ពួកគេទាំង៤រូបនេះក៏ដូចគ្នា ដែលក្នុងនោះ មានដូចជាតារាសម្តែងស្រីMint Chalida  និងលោកPupaaដែលត្រូវជាគូស្នេហ៍ ព្រមទាំងតារាសម្តែងស្រី Mai Davikah និងតារាសម្តែងប្រុសលោកTer Chantavit បានធ្វើដំណើរកម្សាន្តជុំគ្នា។

ដោយពួកគេទាំង៤ បានបង្ហាញរូបថតស្អាតៗជាច្រើនសន្លឹក នៅលើបណ្តាញសង្គម ដែលមើលទៅពោរពេញដោយសប្បាយរីករាយ ជាមួយទេសភាពដ៏ស្រស់ត្រកាល។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត Mai និងTerបានទៅជាមួយគ្នា ដែលប្រៀបដូចជាដំណើរកម្សាន្តបែបគូស្នេហ៍។

គួរបញ្ជាក់ផងដែរថាMai និងTer កំពុងតែស្ថិតនៅក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នា។ បើទោះបីជាភាពផ្អែមល្ហែមរបស់ពួកគេ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃក៏ពិតមែន ប៉ុន្តែពួកគេនៅតែ មិនប្រើប្រាស់ពាក្យថាជាសង្សារនឹងគ្នានៅឡើយទេ៕

Mai Davikah
Mai Davikah
Ter Chantavit
Ter Chantavit
Mai និង Mint
Mai និង Mint
Ter និង Pupaa
Mintនិងគូស្នេហ៍
Mintនិងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]