គ្មានអ្នកណាចង់ឱ្យខ្លួនឯងធាត់លើសទម្ងន់នោះទេ តែពេលខ្លះហាមចិត្តមិនបាននឹងរបស់ញ៉ាំឆ្ងាញ់ៗ និងពេលខ្លះគឺអាចបណ្តាលពីការធុញថប់អារម្មណ៍ខ្លាំងពេកជាដើម។ ម្យ៉ាងវិញទៀត ការឡើងគីឡូខ្លាំងពេក ក្រៅពីធ្វើឱ្យរូបរាងប្រែប្រួលលែងស្រស់ស្អាតដូចមុន ថែមទាំងអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលរយៈពេលយូរផងដែរ ដូចជាប៉ះពាល់ ដល់ផ្លូវដង្ហើម ការមានផ្ទៃពោះ សុខភាពបេះដូង និងជំងឺធ្ងន់ធ្ងរដទៃទៀត។

ថ្ងៃនេះយើងខ្ញុំនឹងលើកឡើង ផលប៉ះពាល់សុខភាពធ្ងន់ៗទាំង ១៤យ៉ងនៃការឡើងទម្ងន់ចែកជូនជាចំណេះដឹង ច្បាស់ណាស់ដឹងហើយប្រាកដជាចង់ស្គមវិញ ដែលរួមមានដូចជា៖

១. បាត់បង់ការដឹងរសជាតិ អាហារអ្វីក៏សុទ្ធតែឆ្ងាញ់

អ្នកប្រហែលជាគិតហើយ និងឃើញហើយថា អ្នកដែលឡើងទម្ងន់ភាគច្រើនមើលទៅញ៉ាំអីក៏ឆ្ងាញ់ អាហារអីក៏ចូលចិត្ត ហើយញ៉ាំច្រើនៗ តែការពិតវាមិនមែននោះទេ។ តាមការសិក្សាបង្ហាញថា អ្នកដែលមានទម្ងន់ធ្ងន់ បាត់បង់ការដឹងរសជាតិប្រមាណជា ២៥% ដូច្នេះពួកគេត្រូវការទទួលទានអាហារឱ្យបានច្រើនមុខ ដើម្បីដឹងថាអាហារណាដែលជាចំណង់ចំណូលចិត្តរបស់គេ។

បាត់បង់ការដឹងរសជាតិ អាហារអ្វីក៏សុទ្ធតែឆ្ងាញ់

២. ឧស្សាហ៍ឈឺក្បាល ឬឈឺក្បាលប្រកាំង

ការដែលមានទម្ងន់ធ្ងន់ពេក ធ្វើឱ្យអ្នកអាចកើតមានអាការឈឺក្បាលញឹកញាប់បាន។ ដោយការសិក្សាបានបង្ហាញថា ការធាត់មិនបានពាក់ព័ន្ធនឹងការឈឺក្បាលនោះទេ តែអ្នកដែលកើតជំងឺធាត់បែរជាឧស្សាហ៍ជួបហានិភ័យខ្ពស់នៃការឈឺក្បាល និងឈឺក្បាលប្រកាំងជាងមនុស្សដែលមានរូបរាងស្គមធម្មតាទៅវិញ។

ឧស្សាហ៍ឈឺក្បាល ឬឈឺក្បាលប្រកាំង

៣. ឡើងកូឡេស្តឺរ៉លក្នុងឈាម

បើទោះបីជារាងកាយមនុស្សគ្រប់គ្នាសុទ្ធតែត្រូវការ កូឡេស្តឺរ៉លដើម្បីទ្រទ្រង់រាងកាយយ៉ាងណាក៏ដោយ តែការដែលមានកម្រិតជាតិកូឡេស្តឺរ៉លខ្ពស់ហួសប្រមាណពេក វាអាចធ្វើឱ្យអ្នកជួបហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខ្ពស់ខ្លាំងណាស់។ នោះក៏ដោយសារតែការឡើងទម្ងន់ វានឹងធ្វើឱ្យជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អកើនឡើង ហើយក្លាយទៅជាខ្លាញ់គ្មានប្រយោជន៍ ប្រែជាទៅកកកុញពេញសរសៃឈាម នឹងបណ្តាលឱ្យអ្នកប្រឈមមុខនឹងជំងឺស្ទះសរសៃឈាមដោយសារតែជាតិកូឡេសស្តឺរ៉លរារាំងអុកស៊ីហ្សែនមិនឱ្យធ្វើដំណើរសព្វរាងកាយ បង្ករជាការស្ទះសរសៃឈាមថែមទាំងអាចប៉ះពាល់ដល់សុខភាពខួរក្បាលផងដែរ ។

ឡើងជាតិកូឡេស្តឺរ៉លក្នុងឈាម

៤. កើតជំងឺ Depression សឹងរាល់ថ្ងៃ

ជំងឺធុញថប់ក្នុងអារម្មណ៍ ដែលគ្រប់គ្នាហៅថា Depression ត្រូវបានគេរកឃើញថា អាចជាក់ពាក់ព័ន្ធទៅនឹងការឡើងទម្ងន់ផងដែរ។ ដោយការសិក្សាបានបង្ហាញថា អ្នកដែលឡើងទម្ងន់ អាចមានផលប៉ះពាល់មិនល្អដល់សុខភាពផ្លូវចិត្ត ជាពិសេសគឺកើតទៅលើស្ត្រីតែម្តង ដោយក្នុងចំណោមអ្នកដែលឡើងទម្ងន់ទាំងអស់ មាន ជាង ៥៥% ឯណោះ គឺសុទ្ធតែមានទំនោរកើតនូវបញ្ហាផ្លូវចិត្ត។

កើតជំងឺ Depression សឹងរាល់ថ្ងៃ

៥. មានបញ្ហាក្នុងការផ្ទៃពោះ

ផលវិបាកបំផុតសម្រាប់ស្ត្រីដែលមានបញ្ហាឡើងទម្ងន់នោះគឺ អាចជួបប្រទះនឹងបញ្ហាគ្មានកូន។ នោះក៏ដោយសារតែជាលិកា Adipose នឹងកើនឡើងខ្ពស់ក្នុងរាងកាយរបស់អ្នកដែលធាត់ខ្លាំងពេក បណ្តាលឱ្យអតុល្យភាពអរម៉ូនក្នុងរាងកាយ ដែលជាហេតុធ្វើឱ្យគុណភាពនៃស៊ុតកំណកំណើតរបស់ស្ត្រីមានការខ្ពស់ចុះ ធ្វើឱ្យស្ត្រីពិបាកនឹងមានផ្ទៃពោះខ្លាងណាស់។

មានបញ្ហាក្នុងការផ្ទៃពោះ

៦. ឧស្សាហ៍ឈឺចុកចាប់សាច់ដុំ

ការឡើងទម្ងន់នឹងធ្វើឱ្យរាងកាយបាត់បង់វីតាមីន D ដែលជាវីតាមីនសំខាន់នៅក្នុងការជួយឱ្យរាងកាយស្រូបយកជីវជាតិសំខាន់ៗពីកាល់ស្យូម ដើម្បិជំនួយសុខភាពឆ្អឹងឱ្យលូតលាស់ ព្យាបាលជំងឺ Autoimmune ជំងឺមហារីក Chronic និងប្រឆាំងជំងឺធុញថប់ក្នុងអារម្មណ៍។ ក្រៅពីអាចជួបហានិភ័យនៃបញ្ហាទាំងអស់នេះហើយ នៅក្នុងនោះកង្វះជាតិវីតាមីន D ថែមទាំងអាចធ្វើឱ្យអ្នកមានបញ្ហាឈឺចុកចាប់ដាច់ដុំផងដែរ ។

ឧស្សាហ៍ឈឺចុកចាប់សាច់ដុំ

៧. ចាប់ផ្តើមគេងស្រមុក

ការឡើងទម្ងន់នឹងធ្វើឱ្យរាងកាយរបស់អ្នករីកមាធ និងឡើងសាច់គ្រប់ទីកន្លែង ដោយក្នុងនោះក៏ធ្វើឱ្យប៉ះពាល់ដល់បំពង់ក និង កផងដែរធ្វើឱ្យខ្យល់ដង្ហើមចេញមកមានសភាពចង្អៀត ។ ដូច្នេះហើយបានជាអ្នកដែលធាត់ភាគច្រើន សុទ្ធតែអាចជួបប្រទះនឹងបញ្ហាគេងស្រមុកនៅពេលយប់បែបនេះ។

ចាប់ផ្តើមគេងស្រមុក

៨. ប្រែប្រួល DNA

ភាគច្រើនការឡើងទម្ងន់ ភាគច្រើនមកពីការទទួលទានរបបអាហារដែលមិនត្រឹមត្រូវ។ ដូច្នេះហើយការឡើងទម្ងន់ដោយអាហារដែលអ្នកទទួលទានចូលទៅមិនល្អនោះ វានឹងធ្វើឱ្យ DNA របស់អ្នកមានការប្រែប្រួល ដែលអាចប្រឈមមុនខ្ពស់នឹងការកើតជំងឺ ទឹកនោមផ្អែមប្រភេទទី២ខ្ពស់ផងដែរ។

ប្រែប្រួល DNA

៩. បញ្ហាតម្រងនោម

ប្រសិនជាអ្នកឧស្សាហ៍ជួបប្រទះនឹងបញ្ហាផ្លូវនោម ដោយការទៅបន្ទប់ទឹកញឹកញាប់នោះ ប្រហែលជាអាចជារោគសញ្ញានៃការកើតជំងឺតម្រងនោមហើយ ដែលវាអាចកើតឡើងដោយសារតែអ្នកមានទម្ងន់កើនឡើងខ្ពស់។ តាមការសិក្សាក៏បានបញ្ជាក់ផងដែរថា អ្នកដែលមានបញ្ហាលើសទម្ងន់ អាចជួបប្រទះនឹងបញ្ហាតម្រងនោមច្រើនជាងមនុស្សធម្មតាដល់ទៅ ៧ដងឯណោះ។

បញ្ហាតម្រងនោម

១០. មានបញ្ហាការដកដង្ហើម

ការឡើងទម្ងន់ អាចធ្វើឱ្យអ្នកមានបញ្ហាឈប់ដកដង្ហើមពេលគេង ដែលគេហៅថាជំងឺ Sleep Apnea ដោយវាកើតឡើងនៅពេលដែលផ្លូវដង្ហើមខាងលើត្រូវបានរារាំងអំឡុងពេលគេង ហើយលំហូរខ្យល់ត្រូវបានកាត់បន្ថយ ឬបញ្ឈប់ទាំងស្រុងតែម្តង។ បន្ថែមពីនោះ ខួរក្បាលថែមទាំងធ្វើឱ្យភ្ញាក់ពីដំណេកពេលយប់ ធ្វើឱ្យអ្នកគេងមិនលក់ ដែលកតត្តានេះនឹងធ្វើឱ្យកាន់តែឡើងទម្ងន់ទៀតផង។

មានបញ្ហាការដកដង្ហើម

១១. កាន់តែធាត់ទៅៗរហូត

ការទទួលអាហារ និងជាតិកាឡូរីច្រើនពេកច្រើន ជាតិកាបូអ៊ីដ្រាត និងជាតិខ្លាញ់ នឹងធ្វើឱ្យអ្នកធាត់។ ហើយការបន្តទទួលទានអាហារមានជាតិកាឡូរីបន្ថែមនឹងបណ្តាលឱ្យរាងកាយរបស់អ្នកកាន់តែរីកមាឌធំទៅៗ ជាលទ្ធផលអ្នកនឹងកាន់តែឡើងទំងន់ខ្លាំងឡើងមិនឈព់ឈរ។ ដើម្បីកាត់បន្ថយទម្ងន់ និងចង់សម្រកគីឡូផងនោះ អ្នកត្រូវតែកាត់បន្ថយអាហារដែលមានជាតិកាឡូរីជាមុនសិនទើបល្អ។

កាន់តែធាត់ទៅៗរហូត

១២. អាចប្រឈមនឹងកោសិកាជំងឺមហារីក

ទោះជាការសិក្សាមិនបានបង្ហាញឱ្យឃើញច្បាស់ថា ជំងឺធាត់អាចជាមូលហេតុធ្វើឱ្យកើតជំងឺមហារីក តែនៅពេលដែលអ្នកធាត់ព្រោះការទទួលទានអាហារមិនល្អផង បូករួមនឹងការជក់បារី និងផឹកស្រាផងនោះ វាអាចកើតមានហានិភ័យខ្លាំងបំផុតក្នុងការកើតមានកោសិកាមហារីក។ ដូច្នេះអ្នកគួរតែចាប់ផ្តើមទទួលទានអាហារល្អៗ ជាពិសេសកាត់បន្ថយអាហារដែលមានជាតិស្ករ ព្រមទាំងការផឹកស្រា និងជក់បារី។

អាចប្រឈមនឹងកោសិកាជំងឺមហារីក

១៣. កើតជំងឺលើសឈាម និងទឹកនោមផ្អែម

ការឡើងទម្ងន់នឹងធ្វើឱ្យរូបរាងរបស់អ្នករីកមាឌធំ ដែលជាការដាក់សម្ពាធទៅលើបេះដូង ជាហេតុនាំឱ្យកាន់មានបញ្ហាឡើងសម្ពាធឈាម ថែមទាំងអាចបង្កហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងវង្វេងវង្វាន់។ បន្ថែមពីនេះ ការឡើងទម្ងន់ថែមទាំងធ្វើឱ្យកម្រិតជាតិស្ករក្នុងខ្លួនកើនឡើង បង្ករជាជំងឺទឹកនោមផ្អែម ដោយសារតែអរម៉ូនអាំងអ៊ុយលីនមានការប្រែប្រួលខុសពីធម្មតាផងដែរ។

កើតជំងឺលើសឈាម និងទឹកនោមផ្អែម

១៤. មានអារម្មណ៍ធុញថប់ជាងមុន

ការថប់បារម្ភ ត្រូវបានគេស្រាវជ្រាវរកឃើញថា កើតមានដោយសារតែបញ្ហាឡើងទម្ងន់ ។ ដោយស្ត្រីលើសទម្ងន់ទទួលរងពីការថប់បារម្ភ ច្រើនជាងមនុស្សធម្មតាដទៃទៀត។ ដូច្នេះការគ្រប់គ្រងទម្ងន់ និងសម្រកទម្ងន់ឱ្យស្គមនឹងមុន នឹងធ្វើឱ្យអ្នកចាប់ផ្តើមមានអារម្មណ៍ប្រសើរឡើងវិញ ដោយខួរក្បាលនឹងធ្វើការផលិតអរម៉ូន serotonin ដែលត្រូវបានគេស្គាល់ថាជាអរម៉ូនដែលធ្វើឱ្យអ្នកសប្បាយចិត្ត និងអារម្មណ៍ល្អ៕ 

មានអារម្មណ៍ធុញថប់ជាងមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]