តៃវ៉ាន់៖ បុគ្គលិកពេទ្យ (គិលានុបដ្ឋាយិកា) ជាច្រើនរូប ទទួលបានការសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើនលើបណ្តាញសង្គម ជុំវិញនឹងសកម្មភាពព្យាយាមការពារកូនង៉ែតតូចៗទើបនឹងកើត ក្នុងមន្ទីរពេទ្យ កំឡុងពេលកើតមានគ្រោះរញ្ជួយដីកម្រិតខ្លាំងនៅតៃវ៉ាន់។

រូបភាពក្នុងថ្ងៃកើតហេតុពីកាម៉េរាសុវត្ថិភាព

បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រនេះ បានកើតឡើងកាលពីថ្ងៃទី១៨ មេសា ឆ្នាំ២០១៩ កន្លងទៅ ស្ថិតក្នុងទីក្រុង Hualien កោះតៃវ៉ាន់ ដែលបង្កឲ្យមានរង្គើអាគារ ក៏ដូចជាផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនកន្លែង និងខូចខាតហេដ្ឋារចនាសម្ព័ន្ធអស់មួយចំនួន ខណៈដែលសេវារថភ្លើងក្រោមដីនៅឯទីក្រុងតៃប៉ិ ក៏ត្រូវបានផ្អាកបណ្តោះអាសន្នផងដែរ។

រូបភាពក្នុងថ្ងៃកើតហេតុពីកាម៉េរាសុវត្ថិភាព

យ៉ាងណាមិញ ទន្ទឹមនឹងការកើតមានគ្រោះធម្មជាតិដ៏ព្រួយបារម្ភ និងភ័យខ្លាចនេះ ក៏មានការចែកចាយនូវវីដេអូឃ្លីបមួយ ដែលត្រូវបានគេដឹងថា ថតចេញពីកាម៉េរាសុវត្ថិភាព នៅឯមន្ទីរពេទ្យមួយកន្លែង បង្ហាញពីសកម្មភាពគិលានុបដ្ឋាយិកាប៉ុន្មាននាក់ ក្នុងបន្ទប់ទុកដាក់កូនង៉ែតតូចៗទើបនឹងកើត បានព្យាយាមលើក.ព និងទប់រទេះជាប់ (ចៀសវាងរង្គើធ្វើឲ្យដួលរទេះ) យ៉ាងជ្រួលច្របល់ ដើម្បីការពារសុវត្ថិភាពដល់ពួកគេកំឡុងពេលរញ្ជួយដី រហូតស្ថានភាពត្រូវបានស្ងប់ស្ងាត់វិញ។

រូបភាពក្នុងថ្ងៃកើតហេតុពីកាម៉េរាសុវត្ថិភាព

សកម្មភាពនេះបានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើន លើកសរសើរយ៉ាងខ្លាំង ដល់ក្រុមបុគ្គលិកពេទ្យនោះ ដែលបង្ហាញពីទឹកចិត្តស្រលាញ់ និងភាពកក់ក្តៅមួយដល់កូនង៉ែតទាំងនោះ ទាំងមិនគិតពីខ្លួនឯង ខណៈអ្នកខ្លះថា គ្រូពេទ្យទាំងនោះប្រៀបបីដូចជា «ទេវតា» (Angels) ទៀតផង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]