ថៃ៖ Nadech និង Yaya ជាដៃគូសម្តែងមួយគូ ដែលទទួលបានការស្រលាញ់ និងចូលចិត្តយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ចាប់តាំងពីរឿងដំបូង ដែលពួកគេបានសម្តែងជាមួយគ្នា។ ដោយទេពកោសល្យ និងភាពស៊ីសង្វាក់គ្នា ក្នុងការសម្តែង ទើបធ្វើឲ្យពួកទាំងពីរនៅតែ ទទួលបានប្រជាប្រិយភាពរហូតមកដល់សព្វថ្ងៃ។

ក្រៅពីជាដៃគូសម្តែងជាមួយគ្នា Nadech និង Yayaថែមទាំងជាមនុស្សជិតស្និទ្ធ តែងតែយកចិត្តទិកដាក់ និងមើលថែគ្នាទៅវិញទៅមកជានិច្ច។ ទោះបីជាជិតសិ្នទ្ធនឹងគ្នាយ៉ាងណាក៏ដោយ ក៏កម្រឃើញពួកគេទាំងពីរ បង្ហាញភាពផ្អែមល្ហែមតាមបណ្តាញសង្គមណាស់។

ជាក់ស្តែងថ្មីៗនេះNadech និង Yaya បានទៅដើរលេងនៅប្រទេសបារាំងជាមួយ។ ក្រោយពីបានដឹងថាពួកគេទាំងពីរដើរលេងជាមួយ ធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំង។

នេះជារឿងធម្មតារបស់អ្នកគាំទ្រ ដែលតែងតែសប្បាយចិត្ត រាល់ពេលដែលឃើញ Nadech និង Yayaនៅជាមួយគ្នា ព្រោះពួកគេតែងមើលថែ និងផ្តល់ក្តីស្រលាញ់ឲ្យគ្នា រហូតធ្វើឲ្យអ្នកគាំទ្រទប់មិនញញឹមតាមមិនបាន៕

សូមទស្សនារូបភាពខាងក្រោម៖

Yaya
Yaya
Yaya
Yaya
Yaya
Yaya
Nadech
រូបនៅក្នុងIG Storyរបស់Yaya
រូបថតគូកាលទៅបារាំងជាមួយគ្នាលើកមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]