ហ្វីលីពីន៖ ប្រហែលជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីតារាសម្តែងស្រី Marian Rivera ដែលគ្រប់គ្នាហៅនាងថា ម៉ារីម៉ា បានសម្រាលកូនប្រុសទី២ យ៉ាងមានសុវត្ថិភាព កាលពីថ្ងៃទី១៦ ខែមេសា កន្លងទៅ។

ជាពិសេស មុខមាត់កូនប្រុសរបស់តារាស្រីរូបនេះ មានឈ្មោះថា ក៏មិនខុសគ្នាប៉ុន្មានដែរ ជាមួយនឹងបងស្រីគេ ដែលមានខ្ទង់ច្រមុះ ខ្ពស់តាំងពីកើតតែម្តង ធ្វើឲ្យហ្វេន ំមិនសរសើរមិនបាន។

ដោយសារតែបែបនេះហើយ ក៏មានប្រភពមួយ បានចងក្រង នូវមុខមាត់ នាងម៉ារីម៉ា ស្វាមី កាលនៅក្មេង និងកូនៗទាំង២ មកដាក់ទន្ទឹមគ្នា ដោយចង់បង្ហាញថា មុខមាត់របស់ពួកគេ គឺស្រស់ស្អាត តាំងពីក្មេងដូចៗគ្នា។ ហើយនៅធំឡើង កូនរបស់ទាំងពីរ ក៏មិនណយដែរ បើទើបតែប៉ុណ្ណឹងសោះ ស្រស់ស្អាត គួរឲ្យស្រលាញ់យ៉ាងនេះទៅហើយ។

យ៉ាងណាមិញ សម្រាប់គោលដៅជីវិតរបស់កូនៗរបស់នាងម៉ារីម៉ា ក៏នាងមិនច្បាស់ថា ដើរគន្លងនាងដែរ បើទោះបីជា កូនៗនាង មានមុខមាត់ស្អាតក៏ដោយ ព្រោះនាងចង់ឲ្យពួកគេ មានការសិក្សា ជ្រៅជ្រះជាមុនសិន៕

ម៉ារីម៉ា និងស្វាមី
ម៉ារីម៉ា ស្វាមី កូន
ម៉ារីម៉ា និងកូន
កូនប្រុសរបស់នាង
កូនប្រុសរបស់នាង
ស្វាមីនាង និងនាងនៅពីក្មេង (មា៉រីម៉ា ខាងស្តាំ)
កូនស្រី(ខាងឆ្វេង) និង កូនប្រុស(ខាងស្តាំ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]