កូរ៉េខាងត្បូង ៖ ជាថ្មីម្ដងទៀតហើយ ដែលក្រុមចម្រៀង BTS បានដើរតួយ៉ាងសំខាន់ ក្នុងការជម្រុញ និងបង្កើតភាពជោគជ័យ សម្រាប់មនុស្សជុំវិញខ្លួន។

ថ្មីៗនេះ ក្រុមការងារកម្មវិធីប្រគំតន្រ្តីប្រចាំសប្ដាហ៍ របស់ប៉ុស្តិ៍ទូរទស្សន៍កូរ៉េ បានបង្ហាញថា វាយតម្លៃក្នុងកម្មវិធី ក៏ដូចជាចំនួនមនុស្សទស្សនាកម្មវិធី បានកើនឡើងខ្លាំង ក្នុងអំឡុងពេលការសម្ដែងរបស់ BTS។

គួរបញ្ជាក់ផងដែរថា BTS បានបង្ហាញខ្លួនក្នុងកម្មវិធី Inkigayo របស់ប៉ុស្តិ៍ទូរទស្សន៍ SBS នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ ម្សិលមិញនេះ។ បន្ទាប់ពីការសម្តែងរបស់ពួកគេ វាយតម្លៃក្នុងកម្មវិធី និងចំនួនទស្សនិកជន បានកើនឡើងខ្ពស់បំផុត រហូតដល់ទៅ ៣.៣ ភាគរយ ទូទាំងប្រទេស និង ៣.៩ ភាគរយសម្រាប់ទូទាំងសេអ៊ូល ទាំងដែលរង្វាយតម្លៃ កាលពីថ្ងៃអាទិត្យមានត្រឹមតែ ១.៨ ភាគរយប៉ុណ្ណោះ នៅទូទាំងប្រទេស និង ២.២ ភាគរយប៉ុណ្ណោះ នៅទីក្រុងសេអ៊ូល។

ចំនួននេះ គឺជាបទពិសោធន៍ថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក ហើយមានតែ BTS ប៉ុណ្ណោះ ដែលអាចបង្កើតវា។ ដូច្នេះហើយមិនចម្លែកនោះទេ ដែលពួកគេ កំពុងតែនិយាយថា «អរគុណ» ទៅកាន់ BTS៕

ទស្សនារូបភាព និងវីដេអូនៃការសម្ដែងរបស់ BTS ខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]