ភ្នំពេញ៖ បើនិយាយពីអតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ ប្រិយមិត្តមួយចំនួនច្បាស់ជានៅចាំប្អូនប្រុស ធួន ដាណុច ដែលជាបេក្ខភាពមួយរូបមានសមត្ថភាពខ្ពស់ អាចច្រៀងបានពីរសម្លេងប្រុស និងស្រី ហើយជាពិសេសនោះ គឺប្អូនមានសម្លេងដូចតារាចម្រៀងកញ្ញា សុខ ពិសី និងកញ្ញា អ៊ីវ៉ា តែម្តង។

ដោយឡែក កាលពីម្សិលមិញនេះវិញ ប្អូនប្រុសរូបនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ប្អូនបង្ហោះសារយ៉ាងវែង អមជាមួយរូបថតឪពុករបស់ខ្លួន សម្រាកក្នុងមន្ទីរពេទ្យ ដោយបានសរសេររៀបរាប់ថា៖ “តើពួកខ្ញុំត្រូវរង់ចាំដល់ពេលណាទៀត ខ្ញុំចង់បានប៉ាខ្ញុំមកផ្ទះវិញ មិនចង់ឲ្យគាត់សម្រាន្តចឹងទេ ចង់ស្តាប់គាត់ជេទៀត រអ៊ូទៀត ឆាប់ងើបមកប៉ា កូនចង់ជូនប៉ាដើលេង ទៅធ្វើបុណ្យរួមគ្នា និងធ្វើរឿងល្អៗជាមួយកូនទៀត”

ទោះជាយ៉ាងណាក្តី ផ្អែកទៅលើសារទាំងនេះ បានបង្ហាញឲ្យមហាជនដឹងថា នៅពេលនេះឪពុករបស់ ដាណុច កំពុងតែធ្លាក់ខ្លួនឈឺសម្រាកនៅមន្ទីរពេទ្យ ដោយមានជំងឺ វីរុសក្នុងឈាម ដែលទាំងនេះ គឺជាការឆ្លើយប្រាប់របស់ ដាណុច ទៅកាន់អ្នកគាំទ្ររបស់ខ្លួន។ ម៉្យាងវិញទៀត ក្រោយពីឃើញបែបនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ បានជូនពរឲ្យឪពុករបស់ប្អូន ឆាប់ជាពីជំងឺនេះផងដែរ៕

ធួន ដាណុច
ធួន ដាណុច
ធួន ដាណុច
ឪពុករបស់ ធួន ដាណុច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]