ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីនារសៀលថ្ងៃម្សិលមិញនេះ នៅខេត្តឈៀងម៉ៃ ក្នុងប្រទេសថៃ បានរងគ្រោះដោយសារតែខ្យល់ព្យុះ ដ៏យ៉ាងសាហាវមួយ ដែលបណ្ដាលឲ្យ មានការខូចខាត ផ្ទះ និងទ្រព្យសម្បត្តិ ជាច្រើនរបស់ប្រជាជនផងដែរ។

ជាមួយគ្នានោះដែរ តារាចម្រៀងស្រី អ្នកនាង New និងស្វាមី លោក Peckprem ដែលមានទីកន្លែងរស់នៅ និងមានមុខជំនួញ នៅខេត្តឈៀងម៉ៃនេះដែរ ក៏បានរងគ្រោះដោយសារតែ ខ្យល់ព្យុះដ៏ខ្លាំងមួយនេះផងដែរ។ ដោយក្នុងនោះ ទាំងផ្ទះ រថយន្ត និងហាង Brandnew Field Good ដែលជាហាងមួយដ៏ល្បីប្រចាំខេត្ត ហើយក៏ជាកម្មសិទ្ធិរបស់គូស្វាមីភរិយាតារាមួយគូនេះ ក៏បានរងការខូចខាត ស្ទើរតែទាំងស្រុងថែមទៀតផង។

យ៉ាងណាមិញ សម្រាប់ចំនួនទឹកប្រាក់ ដែលរងការខូចខាតទ្រព្យទាំងប៉ុន្មានរបស់ តារាស្រី New និងស្វាមី ក៏ត្រូវអ្នកទាំងពីរ នៅមិនទាន់អាចនិយាយឲ្យច្បាស់បាននៅឡើយទេ តែការខូចខាតលើកនេះ គឺវាមានភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយមហាជនប៉ាន់ស្មានថា នឹងចំណាយការជួសជុល ទាំងផ្ទះ ហាង និងរថយន្ត មិនក្រោមខ្ទង់លានបាតនោះឡើយ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖  

New និងPeckprem
New និងPeckprem
រថយន្ត ដែលរងការខូចខាត ដោយសារព្យុះ
ហាង ដែលរងការខូចខាត ដោយសារព្យុះ
ហាង ដែលរងការខូចខាត ដោយសារព្យុះ
ហាង ដែលរងការខូចខាត ដោយសារព្យុះ
ហាង ដែលរងការខូចខាត ដោយសារព្យុះ
ផ្ទះ ដែលរងការខូចខាត ដោយសារព្យុះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]