ភ្នំពេញ:បន្ទាប់ពីចាកឆ្ងាយពីវិស័យសិល្បៈ តារាសម្ដែង បេនី យ៉ាំង បានជ្រើសរើស ក្នុងការប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនទៅវិញ មានដូចជា ការលក់ផលិតផលថែរក្សាសម្រស់ ជាពិសេស រូបនាង បានបើកភោជនីយដ្ឋានសាច់អាំង នៅម្ដុំបឹងត្របែកផងដែរ។

ដោយសារមាន ការគាំទ្រពីសំណាក់មហាជនជាច្រើន ទើបធ្វើឲ្យ ការរកស៊ីរបស់នាង ទទួលបានជោគជ័យ យ៉ាងខ្លាំង។ លើសពីនេះ គេសង្កេតឃើញថា ជីវភាពតារារូបនេះ កាន់តែឡូយឆាយ ​ពីមួយថ្ងៃទៅមួយថ្ងៃ ទៀតផង។

អ្វីដែលធ្វើឲ្យមហាជន កាន់តែភ្ញាក់ផ្អើលនោះគឺ បេនី យ៉ាំង បានទិញរថយន្តBMW តម្លៃ១៤ ម៉ឺនដុល្លារ មិនទាន់បានប៉ុន្មានផង ស្រាប់តែ បានបង្ហោះរូបផ្ទះវីឡាមួយយ៉ាងស្កឹមស្កៃនៅក្នុងបុរីមួយ។ តាមរយៈគណនីហ្វេសប៊ុករបស់នាង បាន បញ្ជាក់ថា វីឡាថ្មីនោះមានទីតាំងម្ដុំជ្រោយចង្វារ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ព្រមទាំងសាងសង់ហើយ បាន៧០ភាគរយទៅហើយ៕ 

តារាសម្ដែង បេនី យ៉ាំង
តារាសម្ដែង បេនី យ៉ាំង
ផ្ទះថ្មី បេនី យ៉ាំង
តារាសម្ដែង បេនី យ៉ាំង
ឡានថ្មី បេនី​ យ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង