កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២១ កន្លងទៅថ្មីៗនេះ តារាសម្តែងរូបសង្ហាលោក Won Bin ត្រូវបានអ្នកគាំទ្រប្រទះឃើញនៅហាងកាហ្វេមួយកន្លែង ក្នុងទីក្រុងសេអ៊ូល ជាមួយនឹងសភាពតុបតែងខ្លួនធម្មតាៗ និងនៅម្នាក់ឯង។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលខ្លាំងនោះ លោក Won Bin នៅពេលនោះ មិនមានការ Make Up អ្វីទាំងអស់ ក៏ប៉ុន្តែមុខមាត់របស់លោក នៅតែស្រស់ស្អាត និងក្មេងដូចអាយុ២០ឆ្នាំក្រាស់ ដែលអ្នកគាំទ្រ មើលមិនដឹងថាលោកមានអាយុពិត ៤១ឆ្នាំទេ នៅក្នុងឆ្នាំនេះ នោះទេ។

ទោះជាយ៉ាងណាក្តី លោក Won Bin ត្រូវបានអ្នកគាំទ្រមួយចំនួន ហៅលោកថាជា «Vampire» ដែលជាភាសាខ្មែរមានន័យថា «បិសាចជញ្ជក់ឈាម» ព្រោះថារយៈពេលជាច្រើនឆ្នាំមកនេះ សម្រស់របស់លោកនៅតែមិនផ្លាស់ប្តូរ និងសង្ហាក្មេងជាងវ័យជិត២០ឆ្នាំឯណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Won Bin
Won Bin
Won Bin ត្រូវអ្នកគាំទ្រថតបាន
Won Bin ត្រូវអ្នកគាំទ្រថតបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]