អង់គ្លេស៖ អ្នកចាត់ការក្លិប Manchester United លោក Ole Gunnar Solskjaer បានចេញមុខសុំអភ័យទោសទៅកាន់អ្នកគាំទ្រទាំងអស់របស់ក្លិប ចំពោះលទ្ធផលមិនល្អពេលប៉ះក្រុម Everton។ មកទល់នឹងពេលនេះ Manchester United បានទទួលបរាជ័យ ៦ប្រកួតហើយ ក្នុងចំណោម ៨ប្រកួតចុងក្រោយនេះ និងកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៦ ក្នុងតារាង Premier League។ លោក Solskjaer បាននិយាយក្នុងបទសម្ភាសន៍ជាមួយ Sky Sport ថា៖ “អ្វីៗគ្រប់យ៉ាងចាប់ផ្តើមមិនប្រក្រតីតាំងពីសំឡេងកញ្ចែផ្លុំចាប់ផ្តើមការប្រកួត។ យ៉ាងណាក្តី ខ្ញុំបានត្រឹមតែសុំការអភ័យទោសចំពោះអ្នកគាំទ្រទាំងអស់ ចំពោះទម្រង់លេងមិនល្អនាប្រកួតនេះ”។

ការប្រកួតរវាង Everton និង Manchester United
ការប្រកួតរវាង Everton និង Manchester United

លោក Solskjaer បានបន្តថា៖ “ខ្ញុំចង់ឱ្យកីឡាករទាំងអស់មានការខិតខំខ្លាំងជាងនេះបន្ថែមទៀត ឱ្យដូចគ្រាដែលលោក Alex Ferguson នៅដឹកនាំ។ ប៉ុន្តែបើទោះបីជាបែបណាក្តី យើងមិនអាចធ្វើការកែប្រែក្រុមទាំងមូលបានភ្លាមៗឡើយ។ ខ្ញុំនឹងព្យាយាមដើម្បីជោគជ័យនៅទីនេះ (Man UTD) ប៉ុន្តែកីឡាករមួយចំនួននាពេលនេះ មិនមែនជាផ្នែកនៃភាពជោគជ័យនេះឡើយ”។

គួរបញ្ជាក់ថា Manchester United បានបរាជ័យយ៉ាងធ្ងន់ធ្ងរ ៤-០ ក្រោមថ្វីជើងរបស់ Everton ខណៈដែលការប្រកួតបន្ទាប់នៅ Premier League នឹងត្រូវប៉ះក្រុមខ្លាំង Manchester City៕ 

ការប្រកួតរវាង Everton និង Manchester United
ការប្រកួតរវាង Everton និង Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]