ថៃ៖ កាលពីនាថ្ងៃម្សិលមិញកន្លងទៅនេះ ក៏ត្រូវជាថ្ងៃខួបកំណើតរបស់ តារាសម្ដែងប្រុសរូបសង្ហា លោក Denkhun ដែលត្រូវជាមិត្តប្រុសជាទីស្រលាញ់របស់ តារាស្រីរូបស្អាត កញ្ញា Grand Kornpassorn ហើយសម្រាប់ឆ្នាំនេះ លោកក៏មានអាយុ ២៥ឆ្នាំហើយដែរ។

ស្របពេលជាមួយគ្នានេះដែរ សម្រាប់ក្នុងឆ្នាំថ្មីនេះ តារាសម្ដែងស្រី កញ្ញា Grand ក៏បានឆ្លៀតពេលវេលាដ៏មមាញឹក មកត្រៀមរៀបចំតុបតែងកម្មវិធីដ៏ពិសេសមួយ យ៉ាងរ៉ូមែនទិក ជូនទៅដល់មិត្តប្រុសបណ្ដូលចិត្តរបស់នាង សម្រាប់ជាកាដូថ្ងៃកំណើតក្នុងឆ្នាំនេះ ដោយឃើញហើយ ពិតជារំភើបចិត្តជំនួស តារាប្រុសរូបនេះមែនទែន ព្រោះថានេះក៏ជាលើកទី១ហើយ ដែលតារាស្រីរូបនេះ បានរៀបចំថ្ងៃកំណើតដ៏ផ្អែមល្ហែមមួយ សម្រាប់មិត្តប្រុសខ្លួនផងដែរ។

ទន្ទឹមនឹងទង្វើទាំងនេះ ក៏បានបង្ហាញឲ្យឃើញថា បើទោះបីទំនាក់ទំនងស្នេហារវាងពួកគេទាំង ២ ក្នុងរយៈពេលស្រលាញ់គ្នាមកជាង២ឆ្នាំនេះ មិនសូវជាមានពេលវេលា បង្ហាញភាពផ្អែមល្ហែមនឹងគ្នាច្រើនក៏ពិតមែន តែគូស្នេហ៍មួយគូនេះ ក៏នៅតែស្រលាញ់គ្នា និងជាពិសេសចេះយកចិត្តទុកដាក់ចំពោះគ្នា រឹតតែខ្លាំងឡើងថែមទៀតផង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Denkhun
Denkhun និងGrand
Denkhun និងGrand
Denkhun
ខួបDenkhun
Denkhun និងGrand

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]