ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាតារាពហុជំនាញអ្នកនាងខាត់ សុឃីម កាន់តែទទួលបានសុភមង្គលកាន់តែខ្លាំងឡើង ជាមួយនឹងគ្រួសារ ក្រោយទទួលបានភាពកក់ក្តៅ និងការមើលថែ យល់ចិត្តពីស្វាមីជាទីស្រលាញ់របស់ខ្លួន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងការពាក្យពេចន៍អរគុណទៅកាន់ស្វាមីជាទីស្រលាញ់របស់ខ្លួន ដែលផ្តល់នូវរបស់ដ៏មានតម្លៃ ថ្លៃរាប់ម៉ឺនដុល្លារ ទុកជាកាដូក្រោយពេលចូលឆ្នាំជូនទៅដល់នាង។

ដោយក្នុងនោះមានដូចជាឡានទំនើបស៊េរីថ្មី ពណ៌ខ្មៅមួយគ្រឿង ខ្សែកពេជ្រមួយឈុត កាបូបប្រេនម៉ាកល្បី១ និងចិញ្ចៀនមាសមួយវង់ដ៏ស្រស់ស្អាតថែមមួយទៀត បើសរុបតម្លៃមិនក្រោម១០ម៉ឺនដុល្លារនោះទេ។

ក្រោយពីបានឃើញទឹកចិត្តដ៏ល្អ ដែលស្វាមីរបស់ខ្លួនបានផ្តល់ឲ្យ តារាស្រីរូបនេះពិតជារំភើបនៅក្នុងចិត្តយ៉ាងខ្លាំង ក៏បានធ្វើការអរគុណទៅកាន់ស្វាមីរបស់ខ្លួន ដែលបានផ្តល់នូវសុភមង្គល និងការយល់ចិត្តដល់នាង ជាមួយកាដូរាប់ម៉ឺនដុល្លារយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងខាត់ សុឃីម និងស្វាមី
អ្នកនាងខាត់ សុឃីម និងស្វាមី
អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម
កាដូដែលស្វាមីខាត់ សុឃីម ជូននាង
កាដូដែលស្វាមីខាត់ សុឃីម ជូននាង
កាដូដែលស្វាមីខាត់ សុឃីម ជូននាង
កាដូដែលស្វាមីខាត់ សុឃីម ជូននាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម