ភ្នំពេញ៖ តើនណាខ្លះដែលធ្លាប់ប្រើទូរស័ព្ទតាំងពីអេក្រង់ឆក រហូតដល់អេក្រង់លាតពេញ? ហើយអ្វីទៅជាភាពខុសប្លែកគ្នានៃការផ្លាស់ប្តូររបស់អេក្រង់ទូរស័ព្ទពីមួយជំនាន់ទៅមួយជំនាន់?

ស្របពេលដែលបច្ចេកវិទ្យាកាន់តែ Update យើងក៏សង្កេតឃើញថាការវិវត្តនៃអេក្រង់ទូរស័ព្ទក៏មានភាព Update ជាមួយគ្នាដែរ។ ជាការពិតណាស់មួយរយៈពេលចុងក្រោយនេះយើងសង្កេតឃើញថាក្រុមហ៊ុនទូរស័ព្ទជាច្រើន បានបញ្ចេញនូវម៉ូឌែលថ្មីៗ និងចុងក្រោយរបស់ពួកគេយ៉ាងស្រស់សង្ហា និងទាក់ទាញអ្នកប្រើប្រាស់បានយ៉ាងច្រើនលើសលប់ ដោយផ្អែកលើចំណុចពិសេសរបស់ពួកគេផ្សេងៗគ្នា។

ដោយក្នុងនោះដែរ ក៏មានចំណុចពិសេសមួយ ដែលបានឆក់យកបេះដូងអតិថិជនជាច្រើនដោយមិនអាចប្រកែកបាន នោះគឺអេក្រង់លាតពេញពិតប្រាកដជំនាន់ចុងក្រោយរបស់ OPPO F11 Pro ដែលយើងគ្រប់គ្នាដឹងហើយថា វាជាប្រភេទស្មាតហ្វូន ដែលបានរចនាអេក្រង់បែបលាតពេញទំហំ 6.53 inch ដែលមានកម្រិតបង្ហាញ FHD+ ដែលមានកម្រិតលាតរហូតដល់ទៅ 90.9% ដែលវាសភាពលាតជាងម៉ូឌែលមុនៗ។ 

តើមានមូលហេតុអ្វីដែលបណ្តាលឲ្យក្រុមហ៊ុនមួយនេះធ្វើការ Update អេក្រង់របស់ខ្លួនយ៉ាងដូច្នេះ? យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថា F11 Pro មិនត្រឹមតែបានវិវត្តផ្នែកបច្ចេកវិទ្យាខាងក្នុងប៉ុណ្ណោះទេ ចំពោះការរចនាអេក្រង់វិញ គឺប្លែកភ្នែកតែម្តងដើម្បីបំពេញតម្រូវការអតិថិជន ដែលនិយមចូលចិត្តអានព័ត៌មានតាមទូរស័ព្ទដៃ មើលឯកសារសំខាន់ៗ មើល YouTube និងសម្រាប់អ្នកនិយមលេងហ្គេមអនឡាញវិញ មើលកាន់តែទូលាយ និងកាន់តែត្រជាក់ភ្នែក។ 

មិនត្រឹមតែអេក្រង់លាតពេញរបស់ F11 Pro ប៉ុណ្ណោះទេ ដែលបានទាក់ទាញទឹកចិត្តអតិថិជននៅក្នុងប្រទេសកម្ពុជា ដោយការរចនាជ្រុងទាំង ៣ របស់វា (ខាងមុខ ខាងលើ និងខាងក្រោយ) ក៏មិនធម្មតាដែរ គឺពេញចិត្តស្តូកតែម្តង។ 

ដូច្នេះនៅចាំអីទៀតសាកល្បងប្រើប្រាស់ទូរស័ព្ទលាតពេញពិតប្រាកដម្តងមើល៍ដើម្បីឲ្យដឹងថា តើគុណភាពរបស់វា High កម្រិតណា ត្រជាក់ភ្នែកប៉ុណ្ណា កុំឲ្យថា Admin ចេះតែអួត ព្រោះ Admin ក៏បានជាវទូរស័ព្ទ F11 Pro នេះមួយគ្រឿង ដើម្បីប្រើប្រាស់ដែរ ហេហេហេ៕

រូបភាពដោយ៖ Malyneth Cozy  

OPPO F11 Pro
OPPO F11 Pro
OPPO F11 Pro
OPPO F11 Pro
OPPO F11 Pro
OPPO F11 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]