បារាំង៖ ក្រោយប្រកួតឈ្នះក្រុម AS Monaco ៣-០ និងរកបាន Hat-Trick សម្រាប់ក្រុម Paris Saint-Germain កាលពីយប់មិញ កីឡាករ Kylian Mbappe បានចេញមុខមកបញ្ជាក់ច្បាស់តែម្តង ជុំវិញអនាគតរបស់ខ្លួនជាមួយ PSG ក្រោយលេចឮថាមានការចង់បានពីក្លិប Real Madrid។ ក្នុងបទសម្ភាសន៍ជាមួយ Canal+France កីឡាករ Kylian Mbappe បានបញ្ជាក់ថា រូបគេនឹងបន្តរួមរស់ជាមួយ PSG បន្តទៀតនារដូវកាលក្រោយ។

កីឡាករ Kylian Mbappe
លោក Zidane

គួរឱ្យដឹងដែរថា ព័ត៌មាននៃការចង់បាន Mbappe បានកើតមានក្រោយពេលដែលលោក Zidane បានវិលត្រឡប់មកដឹកនាំ Real Madrid សាជាថ្មី។ យ៉ាងណាមិញ ស្របពេលដែលលោក Zidane កំពុងរៀបចំក្រុមសាជាថ្មីសម្រាប់រដូវកាលក្រោយនោះ គេជឿជាក់ថាកីឡាករឆ្នើមសញ្ជាតិបារាំងរូបនេះ គឺជាគោលដៅធំរបស់ Real Madrid។ ដោយឡែកគួរបញ្ជាក់ដែរថា ក្លិប PSG ទើបតែគ្រងតំណែងជាជើងឯក Ligue1 សាជាថ្មីម្តងទៀត ក្រោយពេលដែលក្រុមលេខ២ Lille ភ្លាត់ស្មើ ០-០ ជាមួយក្រុម Toulouse។ នេះគឺជាពានរង្វាន់ Ligue1 ជាលើកទី៣ សម្រាប់ Mbappe ខណៈដែលរូបគេធ្លាប់ឈ្នះពាននេះម្តងកាលពីរដូវកាល ២០១៦-២០១៧ ជាមួយ Monaco និងឈ្នះម្តងទៀតកាលពីរដូវកាលមុនជាមួយ PSG ផ្ទាល់៕

ក្រុមកីឡាកររបស់ Paris Saint-Germain

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]