ភ្នំពេញ៖ កាលពីយប់មិញនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍ មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែង និងជាតារាចម្រៀងប្រុស លោក ថម មី ត្រូវជាសង្សាររបស់ តារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព កញ្ញា សួស វីហ្សា បានបង្ហោះរូបភាពជា ព្រមទាំងវីដេអូច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងទិដ្ឋភាពក្នុងកម្មវិធីមួយ។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក ថម មី និង កញ្ញា សួស វីហ្សា ដែលជាតារាចម្រៀងនោះ បានបង្ហាញពីភាពផ្អែមល្ហែម របស់ខ្លួន។

ក្រៅពីសកម្មភាពដល់មើលទៅយ៉ាងសប្បាយរីករាយនោះ គេសង្កេតឃើញ លោក ថម មី ក៏បានធ្វើឲ្យ កញ្ញា សួស វីហ្សា ដែលជាគូស្នេហ៍របស់ លោក នោះមានការភ្ញាក់ផ្អើល នឹង រំភើបជាខ្លាំងក្រោយពេល ថម មី សុំ កញ្ញា សួស វីហ្សា រៀបការនៅចំពោះមុខមហាជន មិនតិចនោះទេ កាលពីយប់មិញនេះ ៕

តោះដើម្បីជ្រាបច្បាស់ទៅ ទស្សនាវីដេអូទាំងអស់គ្នា៖

លោក ថម មី និង កញ្ញា សួស វីហ្សា
លោក ថម មី និង កញ្ញា សួស វីហ្សា
លោក ថម មី និង កញ្ញា សួស វីហ្សា
លោក ថម មី និង កញ្ញា សួស វីហ្សា
ចិញ្ចៀន សុំរៀបការរបស់ លោក ថម មី
លោក ថម មី និង កញ្ញា សួស វីហ្សា
សំណាររបស់ លោក ថម មី និ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថមមី