ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន​ចំនួន​៣​នាក់ ក្នុង​ចំណោម​៥​នាក់ ជាប់​ជា​ចំណាប់ខ្មាំង ដែល​ជនជាតិ​ចិន​ដូច​គ្នា​ចាប់​យក​ទៅ​ជំរិត​ទារប្រាក់ ត្រូវ​បាន​ឧក្រិដ្ឋជន​ដោះ​លែង​ឲ្យ​ត្រឡប់​មក​វិញ​ហើយ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមេសា ២០១៩ នៅ​លើ​ទឹកដី​ខេត្តកំពត ។

នារី​រង​គ្រោះ​៣​នាក់​ខាងលើ​ដែល​ត្រូវ​ឧក្រិដ្ឋជន​ដោះ​លែង​នោះ រួម​មាន​១-​ឈ្មោៈ Xiang kai pi អាយុ​២៣​ឆ្នាំ ២-​ឈ្មោះ​. Chen Si hong អាយុ​២៥​ឆ្នាំ និង​៣-​ឈ្មោះ Huang Shuang Giong អាយុ​២៧​ឆ្នាំ ។ ចំណែក​នារី​ចំនួន​២​នាក់​ទៀត​ដែល​មិន​ទាន់​ដោះ​លែង ក្នុង​នោះ​ម្នាក់​ឈ្មោះ Peng Lin hui អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Hua Na អាយុ​២៣​ឆ្នាំ ។ នារី​ទាំង​៥​នាក់​នេះ​សុទ្ធតែ​ជា​អ្នកបំរើ​ការងារ​ក្នុង​ហាង​ខារ៉ាអូខេ តុង​ហ្វាំ​ង​ម៉េ​ង​ជូ ដូច​គ្នា ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​២០ ខែមេសា មាន​បុរស​ជា​ជនជាតិ​ចិន​១​ក្រុម​មាន​គ្នា​ចំនួន​៥​នាក់ បាន​ចាប់​នារី​ជនជាតិ​ចិន​ចំនួន​៥​នាក់​ចេញពី​ហាង​បាយ ថា​ង​ទីង ស្ថិត​នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពេល​នោះ​ក្រុម​ជនសង្ស័យ​បាន​ប្រាប់​ពួក​នាង​ថា នាំ​ទៅ​ច្រៀង​ខារ៉ាអូខេ យីហោ តុង​ហ្វាំ​ង​ម៉េ​ង​ជូ ។

សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​នារី​ទាំង​៥​នាក់​ឡើង​ជិះ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​រួច​ហើយ ជនសង្ស័យ​បាន​ដឹក​ពួក​នាង​ចេញពី​ភ្នំពេញ​ឡើង​ទៅ​ភ្នំ​មួយ​ដែល​ពួក​នាង​មិន​ស្គាល់ រួច​បាន​ធ្វើ​សកម្មភាព​គំរាមកំហែង​ដក​យក​ប្រាក់​ពួក​នាង​អស់ពី​ខ្លួន​ដែល​មាន​ចំនួន​សរុប​ជាង​៤.០០០​ដុល្លារ​អា​មេ​រិ​ក ។ ជាង​នេះ​ទៅ​ទៀត ក្រុម​ជនសង្ស័យ​បាន​បង្ខំ​លើ​រូបរាង​កាយ ដោយ​រំលោភ​សេពសន្ថវៈ​ពួក​នាង​នៅ​ក្នុង​រថយន្ត ដែល​នៅ​ក្បែរ​ស្រះ​ទឹក​មួយ ចំណែក​ឈ្មោះ Huang Shuang Giong មិន​ត្រូវ​រំលោភ​ទេ ។

នៅ​ពេល​ក្រុម​ជនសង្ស័យ​បាន​ដឹក​ពួក​នាង​ទៅ​ដល់​ក្រុង​កំពត​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៥​ភ្លឺ ស្រាប់តែ​ក្រុម​ជនសង្ស័យ​បាន​ទាញ​នារី​រង​គ្រោះ​ចំនួន​៣​នាក់​ទម្លាក់​ចុះ ចំណែក​នារី​២​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​ឧក្រិដ្ឋជន​នៅឡើយ​ទេ គិត​មក​ដល់រ​សៀ​ស​ថ្ងៃ​ទី​២១ ខែមេសា នេះ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]