រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវរថយន្តតាកូម៉ាបត់កិនអូស និងស្លាប់ក្រោមរថយន្ត ខណៈពេលដែលជិះម៉ូតូម៉ាក់ឌូកមួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះខន ចំរើន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកឌូក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FS -3353 ។ ចំណែករថយន្តបង្កម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R- 5408 បើកដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធ និងកូនបានគេចខ្លួនបាត់ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត និងម៉ូតូបើកស្របទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ដោយរថយន្តបើកមុខម៉ូតូ ។ លុះមកដល់ចំណុចកើតហេតុរថយន្តបត់ឆ្វេងបំណងឆ្លងផ្លូវដោយមិនបានស៊ីញ៉ូក៏បានកិនម៉ូតូដែលបើកខាងឆ្វេងពីក្រោយ ហើយជាប់ក្រោមរថយន្តអូសបណ្តាលអោយរងរបួសធ្ងន់ ក្រោយមកត្រូវប្រជាពលរដ្ឋនាំគ្នាអូសចេញបានប្រមាណជិត១ម៉ោងទើបដាច់ខ្យល់ស្លាប់ ។
តាមព័ត៌មានបានអោយដឹងថា បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរបានគេចខ្លួនបាត់ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមច្បាប់ ។ សពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]