កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ការត្រលប់វិញនូវអាល់ប៊ុមចម្រៀងថ្មីរបស់ BTS បានធ្វើឲ្យកក្រើកពាសពេញពិភពលោក។ តារាងចម្រៀង លំដាប់កំពូលនៅអាមេរិក អង់គ្លេស កូរ៉េ ជប៉ុន និងជាច្រើនប្រទេសទៀត ត្រូវបានជាប់គាំង ដោយសារតែមនុស្សសម្រុកចូលស្ដាប់ និងចូលទិញមក បទចម្រៀងថ្មីរបស់ពួកគេភ្លាមៗ ក្រោយពេលដែលចេញផ្សាយ មិនប៉ុន្មាននាទី។

នេះនៅមិនទាន់គ្រប់គ្រាន់ឡើយ បន្ទាប់ពីការចេញផ្សាយ នៅក្នុងបណ្ដាញ Youtube ក្រុមចម្រៀងប្រុសមួយក្រុមនេះ ក៏បានចាប់ផ្ដើមដំណើរការ ការផ្សព្វផ្សាយចម្រៀងថ្មីរបស់ខ្លួន នៅតាមប៉ុស្តិ៍ទូរទស្សន៍ ក្នុងប្រទេសកូរ៉េផងដែរ។

ម្ដងនេះ រឹតតែកក្រើក បន្ទាប់ពីពួកគេបង្ហាញការសម្ដែង បទ Dionysus នៅលើឆាកជាលើកដំបូង។ ក្បាច់រាំដ៏ថ្មីសន្លាង ដែលបង្ហាញពីថាមពលដ៏ខ្លាំងក្លា លាយឡំនឹងកាយវិការ ដូចជាមនុស្សស្រវឹង សូម្បីតែឧបករណ៍ ដែលត្រូវលើកយកមកសម្ដែង នៅលើឆាក ក៏ខុសប្លែកពីសព្វដង មានទាំងតុ កៅអី ឈើច្រត់។ ភាពចម្លែកទាំងនេះ បានក្លាយជាភាពទាក់ទាញ ធ្វើឲ្យអ្នកគាំទ្រជាប់ចិត្តយ៉ាងខ្លាំង។

ក្នុងនោះដែរ សារព័ត៌មានទើបតែបានចុះផ្សាយ ថ្មីៗនេះថា បង្កើតក្បាច់រាំ បទ Dionysus នេះ ត្រូវបានចូលរួមបង្កើតដោយ ក្មេងស្រីវ័យ ១៨ឆ្នាំម្នាក់ ដែលពោរពេញដោយទេពកោសល្យ។

ក្រុមអ្នកគាំទ្រ BTS ជាច្រើន នៅទូទាំងពិភពលោក កំពុងតែបង្ហាញការកោតសរសើរ ចំពោះទេពកោសល្យរបស់នាង ដែលនាងហាក់បីដូចជាដឹងច្បាស់ថា តើបង្កើតក្បាច់រាំបែបណា ទើបអាចធ្វើឲ្យអ្នកគាំទ្រនារីៗ រំជួលចិត្តបានដល់កម្រិតនេះ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព អ្នកបង្កើតក្បាច់រាំ
រូបភាព អ្នកបង្កើតក្បាច់រាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]