ភ្នំពេញ៖ ក្រោយពីចាកចេញពីផលិតកម្មរស្មីហង្សមាស មកធ្វើជាតារាចម្រៀងឯករាជ្យវិញ អ្នកគាំទ្រសង្កេតឃើញថា លោក ម៉ុង ម៉ានិត នៅតែទទួលបានការគាំទ្រពីសំណាក់ហ្វេនៗរបស់ខ្លួន យ៉ាងច្រើនដដែល ជាមួយនឹងបទចម្រៀងថ្មីៗរបស់លោក ក៏ដូចជាស្នាដៃនិពន្ធសៀវភៅផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ លោក ម៉ានិត បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់ខ្លួនយ៉ាងខ្លាំង នៅពេលដែលឃើញ តារាចម្រៀងរូបនេះ ដឹកដៃប្អូនប្រុសបង្កើតរបស់ខ្លួន មកថតវីដេអូច្រៀងចម្រៀងរួមគ្នា ជាភាសាអង់គ្លេស ដែលធ្វើឲ្យអ្នកគាំទ្រស្តាប់ហើយ ពិតជាអត់ទ្រាំមិនសរសើរមិនបាននោះទេ។

យ៉ាងណាមិញ នេះគឺជាលើកទីមួយហើយដែលអ្នកគាំទ្រឃើញ លោក ម៉ានិត ច្រៀងរូមជាមួយប្អូនបង្កើត ក្នុងបទជាភាសាអង់គ្លេសបែបនេះ ហើយទាំងនេះពិតជាធ្វើអ្នកគាំទ្រប្លែកអារម្មណ៍ និងទទូចចង់ឲ្យអ្នកទាំងពីរបញ្ចេញបទចម្រៀង Cover បែបនេះជាមួយគ្នាបន្តបន្ទាប់ទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ដឹងអ្នកទាំងពីរបង្ហើរសម្លេងពីរោះយ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖ 

ម៉ានិត
ម៉ានិត
ម៉ានិត
ម៉ានិត និងប្អូនបង្កើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ុង ម៉ានិត