ថៃ៖ ធ្វើឲ្យអ្នកគាំទ្រភ័យមិនស្ទើរក្រោយដឹងថា កុមារា Pou ត្រូវជាកូនប្រុសច្បង របស់តារាសម្តែងប្រុសជើងចាស់ល្បីឈ្មោះPoh Nattawut និងពិធីការិនីAey Pornthip ត្រូវចូលសម្រាកនៅក្នុងមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ជាបន្ទាន់។

ជាក់ស្តែងកាលពីថ្ងៃទី២០ ខែមេសានេះ អ្នកនាងAey Pornthip ដែលត្រូវជាម្តាយ បានប្រាប់ពីអាការ និងក្តីបារម្ភដែលខ្លួនមានចំពោះកូនប្រុសយ៉ាងដូច្នោះថា៖

« Pouបានចូលបន្ទប់វះកាត់រួចរាល់ហើយតាំងពីពេលព្រឹក ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់ ព្រោះPouមិនដឹងទេថាបន្ទប់នោះជាបន្ទប់អ្វី ហើយចូលទៅធ្វើអ្វី។ ម៉ាក់បានត្រឹមតែបានប្រាប់ថាទៅឲ្យគ្រូពេទ្យព្យាបាល ម៉ាក់បារម្ភថាPouខ្លាច អញ្ចឹងហើយបានព្យាយាមញញឹម សួរនេះសួរនោះ»។ 

នៅក្នុងថ្ងៃដដែលនេះ អ្នកនាងAey Pornthip ក៏បានផុសសំណេរមួយទៀតថា៖

« អូនPou ចូលមន្ទីរពេទ្យលើកនេះ ដើម្បីព្យាបាលជំងឺពងស្វាសម្ខាងធំខុសធម្មតា តែគ្រូពេទ្យវះកាត់រួចរាល់ហើយ មានស្នាមតែបន្តិចប៉ុណ្ណោះនៅត្រង់ពោះ  ហើយគ្រប់យ៉ាងសុវត្ថិភាពល្អណាស់ ។

អរគុណលោកគ្រូពេទ្យខ្លាំងណាស់ គ្រូពេទ្យពិតជាពូកែមែន ប្រើពេលវះកាត់មិនយូរនោះទេ។ គ្រូបានធ្វើឲ្យការបារម្ភខ្វល់ខ្វាយ ក្នុងនាមជាម្តាយរលាយបាត់អស់ ដូចយកភ្នំចេញពីទ្រូងចឹង។ ជាម្តាយគេទើបដឹង បើអ្នកមិនទាន់ក្លាយជាម្តាយអ្នកមិនយល់អារម្មណ៍នេះទេ ថានៅក្នុងស្ថានភាពបែបនេះ តើមានអារម្មណ៍បែបណា»។

ក្រោយពីបានដឹងគ្រប់យ៉់ាង តាមអ្វីដែលអ្នកម្តាយរូបនេះ បានប្រាប់រួចមក មានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើន បានផ្តល់ជាកម្លាំងចិត្ត និងជូនពរឲ្យអូនPouឆាប់ជាសះស្បើយឡើងវិញ៕

Aey Pornthip
ក្រុមគ្រូសាររបស់លោកPoh
ក្រុមគ្រូសាររបស់លោកPoh
Aey Pornthipនិងកូនប្រុសទាំងពីរ
ប្អូនPou
ប្អូនPou
ប្អូនPou
ប្អូនPou
ប្អូនPou

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]