ខេត្តកំពង់ចាម ៖ ចាប់តាំងពី​ពេល​កើត​មាន​អំពើ​ឃាតកម្ម​សម្លាប់​ជីដូន និង​ចៅស្រី​តូច​អាយុ​៦​ឆ្នាំ​រួច​កាត់​ក្បាល​ដ៏​សាហាវឃោរឃៅ​ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ហើយ​ចាប់តាំងពី​ថ្ងៃ​កើតហេតុ​ទី​២ មេ​សា រហូត​មក​ដល់​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​១៨ មេ​សា គឺ​បាន​ប្រទះ​ឃើញ​លលាដ៍ក្បាល​ចំនួន​២ នៅ​ក្បែរ​នឹង​បន្ទប់ទឹក​នៅផ្ទះ​របស់​អ្នក​ភូមិ​ម្នាក់​ឈ្មោះ ហឿ​ន មាន​ចំងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ផ្ទះ​អ្នក​រង​គ្រោះ ហើយ​ត្រូវ​សាច់ញាតិ​អះអាង​ថា នោះ​ជា​លលាដ៍ក្បាល​ជីដូន និង​ចៅ​ពិតប្រាកដ ដែល​ត្រូវ​បាន​ឆ្កែ​ពាំ​ពី​ក្នុង​ព្រៃ​មក ។

បើ​តាម​ស្រី្ត​ឈ្មោះ ស្តើង ច​ន្ថា អាយុ​២៤​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា ម្តាយ​ដែល​ត្រូវ​ឃាតករ​កាប់​ប្រហារ​ឈ្មោះ​វង្ស អូន អាយុ​៥៦​ឆ្នាំ និង​ចៅស្រី​តូច​ឈ្មោះ ខេ​ង សា​វឿ​ន អាយុ​៦​ឆ្នាំ (​ជា​កូន​របស់​នាង​) បាន​បាត់​ចេញពីផ្ទះ​តាំងពី​ថ្ងៃ​ទី​២ មេ​សា ដោយ​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​នោះ ។ ទើប​ដល់​ព្រឹក​ថ្ងៃ​ទី​៣ បាន​បងស្រី ស្តើង ថនង អាយុ​៣៥​ឆ្នាំ មក​ដល់​ផ្ទះ​មិនឃើញ​ម្តាយ​និង​ចៅ ក៏​តាម​រក​ក្នុងភូមិ និង​សួរ​គេឯង​មិនដឹង ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​តាម​រក​។

ហើយ​ក៏​នាំ​គ្នា​ចេញ​តាម​រក​នៅ​ក្រោយ​ផ្ទះ ក៏​ឃើញ​សព​ម្តាយ និង​កូនចៅ​ស្រី​ក្នុង​ព្រៃ​ចំការ​ស្វាយចន្ទី ក្រោយ​ផ្ទះ​ប្រមាណ​៣៥០​ម៉ែត្រ នៅ​សល់​តែ​ដងខ្លួន ចំណែក​ក្បាល​ត្រូវ​ឃាតករ​កាត់​យក​ទៅ​បោះចោល​បាត់​រក​មិនឃើញ​សោះ ។

ប្រភព​ដដែល​ប្រាប់​បន្ត​ថា សមាជិកគ្រួសារ​នៃ​សព អ្នក​ភូមិ ប្រជា​ការពារ នគរបាល​ជា​ច្រើន​នាក់​នាំ​គ្នា​តាម​រក​បន្ត​រាល់ថ្ងៃ រហូត​ដល់​បុណ្យសព​គំរប់​៧​ថ្ងៃ​នូវ​តែ​មិនឃើញ​ទៀត ដោយសារ​តែ​ជីវភាព​មានការ​ខ្វះខាត​នោះ ត្រូវ​លោក​គួ​ច ចំរើន អភិបាលខេត្ត និង​សប្បុរសជន​នានា​ជួយ​ឧបត្ថម្ភ​ថវិការ​សម្រាប់​បុណ្យសព​រហូត​ដល់​រួចរាល់​។ រីឯ​អ្នក​ភូមិ​ក្បែរ​នោះ​ខ្លាច​ខ្មោចលង​គេ ដូច្នេះ​នាង​និង​សមាជិកគ្រួសារ​សម្រេច​រុះរើ​ផ្ទះបាយ​ខាងក្រោយ​ចោល តាម​ការ​ស្នើ​សុំ​របស់​អ្នក​ជិតខាង ។

រីឯ​លលា​ដ៏​ក្បាល​ដែល​ឆ្កែ​បាន​ពាំ​មក​ពី​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ មិនដឹង​ចេញពី​ត្រង់​កន្លែង​ណា​ឡើយ​។ តែបើ​តាម​ការ​មើល និង​ពិនិត្យ លលា​ដ៏​ក្បាល​ទាំង​២​នោះ​ពិត​លលាដ៍ក្បាល​ម្តាយ និង​កូន​របស់​នាង​មែន តែ​សមត្ថកិច្ច​មិន​ទាន់​ឲ្យ​មក​ផ្ទះ​ទេ គឺ​គេ​ហ៊ុម​ព័ទ្ធ​ដើម្បី​រង់ចាំ​នគរបាល​បច្ចេកទេស​ចុះ​មក​ពិនិត្យ​សិន​។

តាម​លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​តាម​រក​ក្រុម​ឃាតករ​ដោយ​មាន​លោក គួ​ច ចំរើន អភិបាលខេត្ត ឧត្តមសេនីយ៍ទោរ​ឯម កុសល ស្នងការ​នគរ​បាល​​ខេត្ត នគរបាល​អូរ​ស្ត្រា​លី ចូលរួម​យ៉ាង​សស្រាក់សស្រាំ​តាម​រុករក​រាល់ថ្ងៃ​រហូត​ដល់​បុណ្យសព​៧​ថ្ងៃ ។ ហើយ​តាម​ការ​ស្រាវជ្រាវ​រហូត​ចាប់​ជនសង្ស័យ​២​នាក់​ឪពុក​កូន ក្នុង​នោះ​មាន ១- ឈ្មោះ ស៊ី​ម ខេ​ង អាយុ​៥៥​ឆ្នាំ ជា​ឪពុក ២ -​កូនប្រុស​ឈ្មោះ ស៊ី​ម សុខ​ខេត អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយនឹង​អ្នក​រង​គ្រោះ​ដែរ និង​នាំ​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត ថ្វី​ត្បិត​ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​ថា បាន​សម្លាប់​ជីដូន និង​ចៅ ហើយ​ក្បាល​ដែល​កាត់​នោះ​មិនដឹង​យក​ទៅ​បោះចោល​នៅ​ទីណា​ឡើយ ។

ទោះ​មិន​បាន​ឆ្លើយ​សារភាព​តែ​មាន​សមត្ថកិច្ច មាន​ភស្តុ​តាង​ជា​ច្រើន​ដាក់បន្ទុក​រហូត​ដល់​តុលាការ​បាន​ចោទ​បទ​ឃាតកម្ម​គិត​ទុកជា​មុន​។ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ មេ​សា​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​លលាដ៍ក្បាល​សព​ជីដូន និង​ចៅ​នោះ លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ទាំង​យប់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា បន្ត​កិច្ច​ប្រតិបត្តិការ​តាម​រក​រណ្តៅ​កប់​ក្បាល​សព នៅ​ត្រង់​ចំណុច​ណាមួយ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​របស់​អ្នក​រង​គ្រោះ​។ ចំណែក​ក្បាល​សព​បាន​បាត់​តាំងពី​ថ្ងៃ​ទី​២​មេ​សា​មក​ម្ល៉េះ ស្រប​ពេល​រក​ឃើញ​នៅ​តែ​លលា​ដ៏​ដោយ​សាច់​ក្បាល និង​សក់​រលួយ​អស់​អាច​ត្រូវ​ឆ្កែ​ធំក្លិន​កាយ​ហែក​ស៊ី​។

ហើយ​ក៏​មាន​ចង្ង​ល់​តាំងពី​ថ្ងៃ​កើតហេតុ ព្រោះ​ក្នុង​ប្រតិបត្តិការ​តាម​រុករក​គ្រប់​ច្រកល្ហក​ក្នុង​ព្រៃ ក្រោយ​ផ្ទះ​ចំការ​ចេក ព្រៃ​ឫស្សី មនុស្ស​រាប់រយ​នាក់​ចុះ​ពិនិត្យ ហេតុ​ម្តេច​ក៏​មិនឃើញ ក្រោយ​ក៏​មានការ​ដាក់​សន្និដ្ឋាន​ថា ក្រោយ​ពី​កាត់​ក្បាល​ជីដូន និង​ចៅ​ហើយ​ឃាតករ​ដ៏​ឃោរឃៅ​នោះ អាច​នឹង​យក​កប់​ក្នុង​ដី ឫ​យក​ទៅ​បោះចោល​នៅ​ឆ្ងាយ​ហើយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]