កូរ៉េខាងត្បូង៖ ជាអ្វីដែលគ្រប់គ្នាមិនចង់ឲ្យកើតឡើង និងជារឿងដ៏រន្ធត់់មួយ ក្រោយទទួលបានដំណឹងថាក្រុមចម្រៀងថ្មី MustB ជួបគ្រោះថ្នាក់ចរាចរណ៍។

បើយោងតាមសេចក្តីរាយការណ៍របស់ Yonhap New បានឲ្យដឹងថា អ្នកដែលនៅក្នុងរថយន្តកើតហេតុមានដូចជា សមាជិកក្រុម MustB ក្រុមការងារ និងអ្នកគ្រប់គ្រងម្នាក់ ដោយរថយន្តរបស់ពួកគេបានជួបគ្រោះថ្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ាង៣និង៤០នាទីទៀបភ្លឺ នៅលើផ្លូវ Olympic Highway។

នៅក្នុងនោះផងដែរអ្នកគ្រប់គ្រងឈ្មោះSon អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដែលត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ តែជាអកុសលលោកត្រូវបានបាត់បង់ជីវិត។

ក្រៅពីនេះសមាជិក៤រូបរបស់ក្រុម MustB និងក្រុមការងារបានរងរបួសស្រាល និងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។ ចំណែកឯសមាជិកផ្សេងទៀតរបស់ក្រុម MustB មិនបាននៅក្នុងរថយន្តកើតហេតុនោះទេ។

ក្រុមប៉ូលីសជំនាញកំពុងធ្វើការស៊ើបអង្កេតថា តើពួកគេបានគេងលក់ក្នុងអំឡុងពេលកំពុងបើកបរដែរឬក៏អត់?

យ៉ាងណាមិញក្រុមអ្នកគាំទ្របាននាំគ្នាចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិតរបស់អ្នកគ្រប់គ្រងSon ក៏ដូចជាជូនពរឲ្យសមាជិកMustBដែលរងរបួសឆាប់ជាសះស្បើយឡើងវិញ៕

ក្រុម MustB
ក្រុម MustB
ក្រុម MustB
ក្រុម MustB

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]