កូរ៉េខាងត្បូង ៖ របាយការណ៍ថ្មីមួយ ដែលបានចេញផ្សាយ ដោយសារព័ត៌មានកូរ៉េ បានបង្ហាញថា ក្រុមចម្រៀងប្រុសជំនាន់ថ្មី TXT (TOMORROW x TOGETHER) ដែលត្រូវជាសិស្សប្អូន តែមួយគត់របស់ តារាល្បីលំដាប់ពិភពលោក BTS ថ្មីៗនេះកំពុងតែចាប់ផ្ដើម សាងប្រជាប្រិយភាពរបស់ខ្លួន នៅក្នុងទឹកដី នៃសហរដ្ឋអាមេរិក។

ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា ក្រុមចម្រៀង BTS ដែលជារៀមច្បងរបស់ពួកគេ ធ្លាប់បានសម្រេចគម្រោង ផ្សព្វផ្សាយចម្រៀងរបស់ខ្លួន ជុំវិញសហរដ្ឋអាមេរិក ជាច្រើនដងរួចមកហើយ។ 

ជាលទ្ធផល BTS ទទួលបានការគាំទ្រ យ៉ាងច្រើនលើសលុប ដែលក្រុមចម្រៀង Kpop ដទៃទៀត ពិបាកនឹងយកឈ្នះបាន។ ប៉ុន្តែបើងាកមកមើល TXT សិស្សប្អូនបណ្ដូលចិត្តរបស់ពួកគេវិញ ក៏មិនអន់ដែរ។ រាល់កៅអីទាំងអស់ ត្រូវបានលក់ដាច់ខ្ទេចគ្មានសល់ ត្រឹមតែរយៈពេល ៥ នាទីប៉ុណ្ណោះ។ 

វាពិតជាគ្មានកន្លែងអង្គុយបន្ថែមទៀតឡើយ សម្រាប់កម្មវិធី បង្ហាញការសម្ដែងជាលើកដំបូង របស់ TXT នៅក្នុងទីក្រុងធំៗទាំង ៦ របស់សហរដ្ឋអាមេរិកនេះ។

ការសម្ដែងរបស់ពួកគេ នឹងធ្វើឡើង នៅក្នុងទីក្រុងល្បីៗដូចជា ទីក្រុង Dallas ទីក្រុង New York ទីក្រុង Chicago ទីក្រុង Orlando ទីក្រុង Atlanta និង Los Angeles៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព TXT
រូបភាព TXT
រូបភាព TXT
រូបភាព BTS និង TXT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]