កូរ៉េខាងត្បូង៖ ថ្មីៗនេះក្រុមចម្រៀងកូរ៉េដ៏ល្បី BLACKPINK បានធ្វើបទសម្ភាសន៍ជាមួយនឹងលោក Jimmy Hill ក្នុងកម្មវិធី Capital FM ដោយក្នុងនោះ ពួកគេមានការជជែកកម្សាន្តអំពីរឿងពាក់ព័ន្ធនឹងវិស័យ Kpop ហើយជាពិសេសនោះ គឺអំពីតារាចម្រៀងបរទេសដែលសមាជិកម្នាក់ៗ ចង់ច្រៀងជាមួយផងដែរ។

ក្នុងនោះដែរ លោក Jimmy Hall បានចោទជាសំនួរថា “អាចប្រាប់ខ្ញុំបន្តិចបានទេអំពី Kpop តើ Vibe របស់ពួកគេយ៉ាងម៉េចដែរ? បន្ទាប់មក Rosé ក៏បានឆ្លើយថា “ក្រុមចម្រៀង Kpop គឺមានលក្ខណៈប្លែកៗ ដែលក្រុមនីមួយពួកគេមាន Concept ផ្សេងៗពីគ្នា”

ក្រោយមកអ្នកទាំង៤ ត្រូវបានសួរជាសំនួនបន្ថែមអំពី តារាចម្រៀងបរទេសដែលពួកគេចង់ច្រៀងជាមួយផងដែរ។ ក្នុងនោះ Rosé បានឆ្លើយមុនគេថា “ពួកយើងស្រលាញ់តារាបរទេសដូចជា Rita Ora នាងពិតជាអស្ចារ្យ”។ ហើយ Jennie នាងក៏បាននិយាយថា “Adele”

គួររម្លឹកដែរថា កាលពីមុនក្រុម BLACKPINK ធ្លាប់ច្រៀងជាមួយតារាបរទេសម្តងរួចមកហើយ ក្នុងបទ “Kiss and Make Up” របស់ Dua Lipa។ ហើយបទចម្រៀងនោះ ក៏ទទួលបានការគាំទ្រមិនតិចនាក់នោះដែរ នៅក្នុងតារាចម្រៀងរបស់ចក្រភពអង់គ្លេស។

យ៉ាងណាមិញ អ្នកគាំទ្រក៏សង្ឃឹមថា ក្រុម BLACKPINK នឹងមានឱកាសចម្រៀងរួមជាមួយតារាចម្រៀងដែលពួកគេស្រលាញ់ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

BLACKPINK
BLACKPINK
Adele
Adele និង Rose

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]