ភ្នំពេញ៖ ជីវិតគ្រួសាររបស់តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងហង្ស ម៉ារីនី កាន់តែមានសុភមង្គលកាន់តែខ្លាំងឡើង គួរឲ្យកត់សម្គាល់ ក្រោយនាងទទួលបានចំណងដៃ គ្រាប់ពេជ្រ នៅក្នុងគ្រួសារកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់។

មកទល់នឹងពេលនេះដែរ ឃើញថាកូនស្រីតូចរបស់នាងមានវ័យ៦ខែជាងទៅហើយ ក៏ប៉ុន្តែបើក្រឡេកទៅមើលមុខមាត់របស់កូនស្រីរបស់នាងវិញ ឃើញថាកូននាងនៅក្មេងខ្ចីតូចប៉ុណ្ណឹងសោះ តែមានមុខស្អាត គួរឲ្យក្នាញ់កាត់ទៅរកម្តាយតែម្តង។

តាមរយៈរូបភាពជាច្រើន បានធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់នាង ក្នាញ់ជាមួយនឹងមុខមាត់ដ៏គួរឲ្យស្រលាញ់របស់កូនស្រីនាងគ្រប់គ្នា ជាពិសេសសុភមង្គលនៅក្នុងគ្រួសារ ដ៏កក់ក្តៅរបស់តារាស្រីដ៏ពូកែរូបនេះផងដែរ។

ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាលួចសរសើរដល់នាងគ្រប់គ្នា ដែលមិនត្រឹមតែស្អាត ទទួលបានគ្រួសារដ៏មានសុភមង្គល តែពេលនេះនាងក៏មានកូនស្រីដ៏ស្អាត គួរឲ្យស្រលាញ់ថែមម្នាក់ទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ហង្ស ម៉ារីនី និងគ្រួសារ
ហង្ស ម៉ារីនី និងគ្រួសារ
ហង្ស ម៉ារីនី និងគ្រួសារ
ហង្ស ម៉ារីនី និងកូនស្រី
ហង្ស ម៉ារីនី និងគ្រួសារ
ហង្ស ម៉ារីនី និងគ្រួសារ
ហង្ស ម៉ារីនី និងគ្រួសារ
កូនស្រី ហង្ស ម៉ារីនី
កូនស្រី ហង្ស ម៉ារីនី
កូនស្រី ហង្ស ម៉ារីនី
កូនស្រី ហង្ស ម៉ារីនី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី