អង់គ្លេស៖ ក្លិបបាល់ទាត់ Crystal Palace បានសម្រេចបើកទ្វារទទួលយកសំណើពីក្លិបផ្សេងៗ ក្នុងការទិញយកកីឡាករ Wilfried Zaha នារដូវក្តៅនេះ។ ប៉ុន្តែយ៉ាងណាមិញ Crystal Palace បានឱ្យដឹងហើយថា ក្លិបចង់បានតម្លៃ ៨០លានផោនសម្រាប់កីឡាកររូបនេះ បើសិនជាក្លិបផ្សេងចង់នាំយករូបគេទៅចូលរួម។

កីឡាករ Wilfried Zaha
កីឡាករ Aaron Wan-Bissaka

ក្នុងបទសម្ភាសន៍ជាមួយ DailyMail កីឡាករ Zaha បានបង្ហាញចេតនាក្នុងការចាកចេញពីក្លិបក្រោយបញ្ចប់រដូវកាលនេះ ខណៈដែលក្លិប Crystal Palace ផ្ទាល់ក៏បានឱ្យដឹងថា ឱកាសនៃការចាកចេញរបស់ Zaha នាចុងរដូវកាលនេះខ្ពស់សឹងតែ ១០០% ទៅហើយ។ បើតាមប្រភពដដែលក៏បានបញ្ជាក់ថា មានក្លិបធំៗជាច្រើនដូចជា Tottenham Hotspurs, Arsenal និង Borussia Dortmund ជាដើម បាននិងកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាកររូបនេះ។ ទន្ទឹមនឹងការពិចារណាលក់ Zaha ចេញនេះ ក្លិប Crystal Palace ក៏នឹងកំណត់គោលដៅក្នុងការរក្សាទុកកីឡាករសំខាន់ម្នាក់ទៀតដើម្បីពង្រឹងក្រុមដែរ។ Aaron Wan-Bissaka គឺជាគោលដៅសំខាន់ម្នាក់ ក៏ដូចជាកម្លាំងសំខាន់មួយរូបរបស់ Crystal Palace នាពេលបច្ចុប្បន្ន។ ដោយសារហេតុនេះហើយ Crystal Palace បានបញ្ជាក់ថា ក្លិបមិនអាចលក់កីឡាករទាំង ២រូបនេះក្នុងពេលតែមួយបានទេ ហើយការសម្រេចចុងក្រោយរបស់ក្លិបគឺបើកការចរចាលើ Zaha និងតរក្សាទុក Bissaka ឱ្យនៅរួមរស់ជាមួយក្លិបជាបន្ត។

កីឡាករ Wilfried Zaha
កីឡាករ Aaron Wan-Bissaka

គួរបញ្ជាក់ថា Wilfried Zaha ត្រូវបានក្លិប Manchester United ទិញយកពី Crystal Palace នៅឆ្នាំ ២០១៣ ដោយលោក Alex Ferguson មុននឹងលក់ចេញឱ្យក្លិប Crystal Palace វិញនៅឆ្នាំ ២០១៥៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]