ថៃ៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយថា តារាសម្តែង និងតារាចម្រៀងប្រុសលោកHun និងតារាសម្តែងស្រីកញ្ញាGyeon កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា។ ទោះបីជាពួកគេទាំងពីរ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់នៅលើបណ្តាញសង្គមក៏ពិតមែន ក៏ពួកគេមិនដែលនិយាយថាជាសង្សារនឹងគ្នាដែរ។

ជាក់ស្តែងថ្មីៗនេះលោក Hun បានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នា មានការភ្ញាក់ផ្អើល ក្រោយលោកបាន ផុសពាក្យមួយឃ្លាខ្លីថា«ជាសង្សារនឹងគ្នាណា៎» ដោយភ្ជាប់ជាមួយរូបថតគូចំនួន៤សន្លឹកទៅកាន់កញ្ញាGyeon ដែលជាគូស្នេហ៍នៅក្នុងគណនី Instagramផ្ទាល់ខ្លួន។

ក្រោយពីបានឃើញផុសនោះអ្នកគាំទ្រ និងមិត្តរួមសិល្បៈជាច្រើន បាននាំគ្នាចូលទៅសម្តែងការត្រេកអរចំពោះគូស្នេហ៍មូយគូនេះ។

គួរបញ្ជាក់ផងដែរថាលោកHun និងកញ្ញាGyeonបានចាប់ផ្តើមស្នេហាជាមួយគ្នាក្នុងរយៈពេលមិនយូរប៉ុន្មាននោះទេ តែអ្វីដែលគ្រប់គ្នាសង្កេតឃើញនោះគឺ ពួកគេទាំងពីរមានភាពចុះសម្រុងនឹងគ្នា ប្រៀបដូចជាគូស្នេហ៍ ដែលស្រលាញ់គ្នារាប់ឆ្នាំយ៉ាងដូច្នោះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោកHun
កញ្ញាGyeon
លោកHun និង កញ្ញាGyeon
លោកHun និង កញ្ញាGyeon
លោកHun និង កញ្ញាGyeon
លោកHun និង កញ្ញាGyeon
លោកHun និង កញ្ញាGyeon
លោកHun និង កញ្ញាGyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]