កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ផ្អែកតាមសារព័ត៌មានរបស់ប្រទេសកូរ៉េមានឈ្មោះថា Korean Business Research បានបង្ហាញលទ្ធផលរបស់តារាស្រី Kpop ក្នុងក្រុមនីមួយៗ ដែលមានប្រជាប្រិយភាពជាងគេ ប្រចាំខែ។

យ៉ាងណាមិញ សម្រាប់លទ្ធផលនេះត្រូវបានជ្រើសរើស និងដាក់ពិន្ទុយ៉ាងសម្រិតសម្រាំង ជាមួយតារាស្រីKpopចំនួន ៤៥៥ នាក់ នៅក្នុងក្រុមនីមួយដោយគិតចាប់ពីថ្ងៃ ទី ១៩ ខែមីនា ដល់ថ្ងៃទី ២០ ខែមេសា។

តួយ៉ាង អ្វីដែលគូរឲ្យភ្ញាក់ផ្អើលនោះ នៅក្នុងខែនេះ នាង Jennie សមាជិកក្រុម BLACKPINK នៅតែអាចរក្សាតំណែងជាតារាស្រីល្បីឈ្មោះជាងគេ ក្នុងចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសកូរ៉េ ដោយរូបនាងទទួលបានពិន្ទុសរុបចំនួន ៤,០២៤,២០៨ សម្រាប់ខែមេសា ដែលជាពិន្ទុ នាងទទួលបានខ្ពស់ជាង ពិន្ទុចាស់របស់ខ្លួនដែលទទួលបានលេខ១ កាលពីខែមុនរហូតដល់ ៩,៦៥ ភាគរយ។

ឯចំណែកតារាស្រីដែលមានចំណាត់ថ្នាក់បន្តបន្ទាប់ទៀតនោះ គឺមានដូចជា នាង Jang Won Young ជាប់ចំណត់ថ្នាក់លេខ ២ នាង An Yu Jin ជាប់ចំណាត់ថ្នាក់លេខ ៣ នាង Miyawaki Sakua ជាប់ចំណាត់ថ្នាក់លេខ ៤ នាង Kim Min Ju ជាប់ចំណាត់ថ្នាក់លេខ ៥ ដែលអ្នកទាំង៤ គឺជាសមាជិកក្រុម IZ*ONE៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Jennie
Jang Won Young
Miyawaki Sakura
An Yu Jin
Kim Min Ju

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]