ភ្នំពេញ៖ អតីតបេក្ខភាព Cambodia Got Talent រដូវកាលទី១ ប្រាកដជាបានស្គាល់និងដឹងថា លោកយឿន ពិសី បច្ចុប្បន្ននេះ ក៏ទទួលបានការគាំទ្រ ពីសំណាក់បណ្តាហ្វេន ជាច្រើន ក្រោយបានដឹងពីសមត្ថភាពដ៏ល្អ មិនថាច្រៀង និងលេងភ្លេង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងដែលជាជនពិការភ្នែករូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសអ្នកលេងតាមបណ្តាញសង្គមភាគច្រើន បាននាំគ្នាសរសើរពីសមត្ថភាពរបស់លោកគ្រប់គ្នា តាមរយៈការបង្ហោះវីដេអូរបស់តារាកំប្លែង នាយពាក់មី។

នៅក្នុងនោះដែរ លោកបានធ្វើការបង្ហាញសមត្ថភាព ផ្លុំខ្លុយ ទៅតាមបទចម្រៀង «ចិញ្ចៀនផ្កាស្មៅ» យ៉ាងពីរោះគួរឲ្យចង់ស្តាប់ និងគួរឲ្យសរសើរ ស្តាប់ទៅ ពីរោះឡើងព្រឺរោមតែម្តង។ 

តាមរយៈវីដេអូមួយនេះ ដែលបានបង្ហាញពីសមត្ថភាព ទៅលើការផ្លុំខ្លុយ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម នាំគ្នាស៊ែរតៗគ្នាព្រោងព្រាត ភ្ជាប់ជាមួយនឹងពាក្យសរសើរ។ មិនត្រឹមតែប៉ុណ្ណោះ វីដេអូមួយនេះ ធ្វើឲ្យអ្នកគាំទ្រកាន់តែពេញចិត្តយ៉ាងខ្លាំងចំពោះសមត្ថភាពលោក ដែលទោះបីជាជនពិការ តែពិតជាមានសមត្ថភាពល្អខ្លាំងបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

លោកយឿន ពិសី
លោកយឿន ពិសី
លោកយឿន ពិសី ពេលផ្លុំខ្លុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យឿន ពិសី