រាជធានី​ភ្នំពេញ ​៖ លោក អ៊ូ​ម៉ា អា​ឡា​ម នាយក​ការិយាល័យ​នៅ​ភ្នំពេញ និង​ជា​តំណាង​អង្គការ​យូរ​ណេ​ស្កូ​ប្រចាំ​កម្ពុជា បាន​អះអាង​ថា លោក​នឹង​ផ្តល់​កិច្ចសហការ​ក្នុង​ការ​ជំរុញ​នូវ​ការ​ចុះបញ្ជី​ទីក្រុង​បី រួម​មាន​​ក្រុង​បាត់ដំបង ទីក្រុង​កំពត និង​ទីក្រុង​ក្រចេះ ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ របស់​អង្គការ​យូ​ណេ​ស្កូ ឱ្យ​បាន​ឆាប់រហ័ស​។\

ការ​លើក​ឡើង​បែប​នេះ របស់​លោក អ៊ូ​ម៉ា អា​ឡា​ម បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩​ នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ ជួប​សំ​ម្តែ​ង​ការ​គួរសម និង​ពិភា​ក្សា​ការងារ ជាមួយ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​។

លោក អ៊ូ​ម៉ា អា​ឡា​ម បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​លោក​នឹង​ផ្តល់​កិច្ចសហការ​ក្នុង​ការ​ជំរុញ​នូវ​ការ​ចុះបញ្ជី​ទីក្រុង​បាត់ដំបង ទីក្រុង​កំពត និង​ទីក្រុង​ក្រចេះ ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ របស់​អង្គការ​យូ​ណេ​ស្កូ លោក​នឹង​ជំរុញ​លើ​កិច្ចការ​នេះ ជា​ពិសេស​ជំរុញ​ការងារ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ធ្វើ​យ៉ាង​ឱ្យ​យើង​បាន​ចុះបញ្ជី​ទីក្រុង​ទាំង​៣​នេះ ឱ្យ​បាន​ឆាប់រហ័ស​»​។

លោក អ៊ូ​ម៉ា អា​ឡា​ម បាន​បន្ត​ថា អង្គការ​យូ​ណេ​ស្កូ នឹង​សហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពន្យា​ពេល​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរណ៍ ក៏​ដូច​ជា​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​នឹង​ឱ្យធ្វើ​ពិ​ពិត​កម្ម នូវ​គោលដៅ​របស់​គាត់​ទៅ​កាន់ តំបន់​បេតិកភណ្ឌ​ផ្សេង​ទៀត​។ លោក​ក៏​បាន​បង្ហាញ​ពី​សមិទ្ធផល​កន្លង​មក​ដែល​អង្គការ​យូ​ណេ​ស្កូ បាន​សហការ​ជាមួយនឹង​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រាជរដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​នូវ​សម្បត្តិ​បេតិកភណ្ឌ​រូ​បិ និង​អ​រូ​បិ ព្រមទាំង​រួ​ម​ចំណែក​ក្នុង​ការ​ជំរុញ​នូវ​វិស័យ​ទេសចរណ៍​ផ្សា​ភ្ជាប់​នឹង​វប្បធម៌​ផង​ដែរ​។

ជាមួយ​គ្នា​នវ​ដែរ អង្គការ​យូ​ណេ​ស្កូ​លោក​បាន​ផ្តល់​នូវ​អនុសាសន៍​ចំនួន ដែល​ជំរុញ​ឱ្យ​មាន​ភ្ញៀវ​ទេសចរណ៍​បន្ថែម​ទៀត ឱ្យមក​កាន់​តំបន់​បេតិកភណ្ឌ ក្រៅពី​ប្រាសាទអង្គរវត្ត ហើយ​បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​រួម​មាន ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ដូច្នេះ​អង្គការ​យូ​ណេ​ស្កូ នឹង​ខិតខំ​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពន្យា​ពេល​ស្នាក់ នៅ​របស់​ភ្ញៀវ​ទេសចរណ៍ ក៏​ដូច​ជា​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​តំបន់​ទេសចរណ៍​ផ្សេង​ៗ​ទៀត​របស់​កម្ពុជា​។

ទន្ទឹម​នឹង​នេះ​ដែរ​លោក ក៏​បាន​បង្ហាញ​ពី​ការ​ពេញចិត្ត​ចំពោះ​ទស្សនវិស័យ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ហើយនឹង​សន្យា​បន្ត សហការ​ជាមួយ​គ្នា​រៀបចំ​នូវ​កម្មវិធី​រួម​គ្នា ឬ​ក៏​វគ្គ​បណ្តុះបណ្តាល​ជាមួយ​គ្នា​ផ្សេង​ទៀត ដើម្បី​ធ្វើ​យ៉ាង​ជំរុញ​ឱ្យ​ការ​អភិរក្ស វិស័យ​វប្បធម៌ ដើរ​ទន្ទឹម​គ្នា​ជាមួយ​គ្នា​នឹង​ការ​ជំរុញ និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ភ្ជាប់​ទេសចរណ៍វប្បធម៌​ជាមួយ​គ្នា​តែ​ម្តង​។

នា​ឪ​កាស​នោះ​លោក ថោ​ង ខុន ក៏​បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ជា​ពិសេស​ការ​ផ្សា​ភ្ជាប់​វិស័យ​ទេសចរណ៍ វប្បធម៌ ព្រមទាំង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ក៏​ដូច​ជា​នៅ​តាម​គោលដៅ​ទេសចរណ៍វប្បធម៌​មួយ​ចំនួន និង​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​ក្រសួងទេសចរណ៍ លើ​កិច្ចការ​ជំរុញ​ភ្ញៀវ​ទេសចរណ៍​មក​កាន់​តំបន់​ទេសចរណ៍​បែប​បេតិកភណ្ឌ​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏​បាន​ជំរាប​ជូន​អគ្គនាយក​អង្គការ​យូ​ណេ​ស្កូ ថា ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ ជាប់​ជា​ប្រចាំ និង​ដោយ​យកចិត្តទុកដាក់​បំផុត​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ ក្រសួង​វប្ប​ធ​ម៍ អាជ្ញា​ធម៌​អប្សរា អង្ការ UNWTO UNESCO មាន​កិច្សហការ​គ្នា​យ៉ាង​ល្អ ជំរុញ​ការ​អភិវឌ្ឍ​ន៏ វិស័យ​ទេសចរណ៍ វប្បធម៌ នៅ​កម្ពុជា​ដោយ​ជោគជ័យ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]