ភ្នំុំពេញ៖ ជា វណ្ណារិទ្ធ ជាតារាសម្ដែង ដែលមហាជនគ្រប់រូបស្គាល់ថា ពោរពេញដោយទេពកោសល្យ ជាពិសេស លោកក៏ជាពិធីករមួយរូប ដែលមានវោហារស័ព្ទចាក់ទឹកមិនលិចផងដែរ។

ជាញឹកញាប់ គេតែងសង្កេតឃើញវត្តមានរបស់លោក តាមរយៈកញ្ចក់ទូរទស្សន៍ព្រមទាំងការប្រគំតន្រ្ដីនានាជាដើម។

យ៉ាងណាមិញ បើក្រឡេកមកមើលពីជីវិតគ្រួសារ ក្រោយរៀបការជាមួយនឹងភរិយារូបស្រស់មក លោកក៏ត្រូវបានមហាជនជាច្រើន ចាប់អារម្មណ៍ឃើញថា ជីវិតពិតជាពោរពេញដោយសុភមង្គល និងភាពកក់ក្តៅ ពិសេសលោកក៏ទទួលបានចំណងដៃកូនប្រុស ២នាក់ អូន Fame និងអូន Fair យ៉ាងគួរឲ្យស្រលាញ់ផងដែរ។ 

បន្ថែមលើនេះ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ បើទោះបីជា បច្ចុប្បន្នតារាប្រុសរូបនេះ មានការងារមមាញឹកច្រើនយ៉ាងណា មិនថាការងារសិល្បៈ ឬមុខជំនួញរកស៊ីនោះទេ ក៏រូបលោកនៅតែព្យាយាមចំណាយពេលវេលា យ៉ាងមានក្តីសុខជាមួយនឹងគ្រួសារ យ៉ាងគួរឲ្យសរសើរផងដែរ។ 

ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកក៏បានដឹកដៃភរិយារូបស្រស់ រួមនឹងកូនប្រុសទាំងពីរ ធ្វើដំណើរកម្សាន្តទៅលំហែនៅលើកោះដ៏ល្បីឈ្មោះ «កោះម៉ាឌីវ» យ៉ាងមានក្ដីសុខ។ ហើយនៅក្នុងនោះ លោកក៏មិនភ្លេចថតរូបបង្ហោះចែកចាយ ពិសេសពីសកម្មភាពកូនប្រុសទាំងពីរ ដ៏គួរឲ្យស្រលាញ់របស់លោកនោះឡើយ។ 

តាមរយៈគណនីហ្វេសប៊ុក លោកតែងតែបង្ហោះបង្ហាញនូវរូបថតដ៏ស្រស់ស្អាតរបស់ Fame និង Fair ដែលជាកូនប្រុសសំណព្វចិត្ត ជាហេតុធ្វើឲ្យហ្វេនៗ មិនសរសេីរមិនបាន ​​​​​​​​​​​​​ពីភាពគួរឲ្យស្រលាញ់របស់ពួ​​​​​​​​​​​​​​​​​​​​​​​កគេទាំងពិរ និងពិសេសសរសើរដល់ការយកចិត្តទុកដាក់យ៉ាងល្អ ពីប៉ាៗរូបសង្ហានេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

Fame និង Fair
Fame និង Fair
Fame និង Fair
Fame និង Fair
Fame កូនទី១
Fair កូនទី២
ក្រុមគ្រួសារ លោក រិទ្ធ
Fame និង Fair
Fame កូនទី១
Fair​ កូនទី២
លោក រិទ្ធ និង កូនៗ
Fair កូនទី២
Fame កូនទី១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ