ទាំងជីរអង្កាម និងទឹកដោះគោជូរ សុទ្ធតែជាអាហារដែលមានប្រយោជន៍សម្រាប់សុខភាពនៅក្នុងការទទួលទាន ហើយក៏ជាគ្រឿងផ្សំសំខាន់នៅក្នុងការថែរក្សាសម្រស់តាមបែបធម្មជាតិផងដែរ។ នៅក្នុងនោះការប្រើទឹកដោះគោជូរ លាយជាមួយនឹងជីរអង្កាម ត្រូវបានគេរកឃើញថាអាចជួយដល់បញ្ហាស្បែកជាច្រើនប្រភេទ ទាំងផ្ទៃមុខ និងដងខ្លួនផងដែរ។

ដូច្នេះយើងមកតាមដានរូបមន្តពិសេសៗ សំខាន់ដែលយកទឹកដោះគោជូរ និងជីរអង្កាម គឺជាគ្រឿងផ្សំគោល ដែលរួមមានដូចជា៖

ទឹកដោះគោជូរ និងជីរអង្កាម

១. ជួយកម្ចាត់មុន

រូបមន្តនេះជួយកម្ចាត់ និងការពារមេរោគ និងបាក់តេរីដែលបង្កបញ្ហាដល់ស្បែកមុខ ជាពិសេសគឺកាតកើតមុនគ្រប់ប្រភេទតែម្តង។

ការអនុវត្ត៖

- យកស្លឹកជីរអង្កាមស្រស់ៗ ១បាច់ ទៅកិន ឬក្រឡុកជាមួយនឹងទឹកដោះគោជូរ ២ស្លាបព្រាបាយ

- បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោលរយៈពេល ១០នាទី ទៅ១៥នាទី ចាំលាងចេញនឹងទឹកត្រជាកជាការស្រេច។

ជួយកម្ចាត់មុន

២. កម្ចាត់មុនអង្កាម និងមុនក្បាលខ្មៅ

ការកើតបញ្ហាមុនទាំង២ប្រភេទនេះ គឺបណ្តាលមកពីមុខឡើងប្រេងខ្លាំងពេក ដូច្នេះការប្រើរូបមន្តនេះអាចជួយកម្ចាត់បញ្ហាមុខខ្លាញ់ផង ថែមទាំងការពារ និងព្យាបាលបញ្ហាមុនអង្កាម មុនក្បាលខ្មៅ ព្រមទាំងបង្រួមរន្ធញើសផងដែរ។

ការអនុវត្ត៖

- យកស្លឹកជីរអង្កាម ៥ ទៅ៦សន្លឹក លាយជាមួយនឹងទឹកដោះគោជូរ ១ស្លាបព្រាបាយ និងម្សៅអង្ករ ១កូនស្លាបព្រាកាហ្វេ រួចក្រឡុកឱ្យម៉ដ្ខ

- បន្ទាប់មកយកល្បាយនេះមកលាបលើផ្ទៃមុខដែលមានបញ្ហាមុនដោយម៉ាស្សាថ្នមៗជាការស្រេច។

កម្ចាត់មុនអង្កាម និងមុនក្បាលខ្មៅ

៣. បញ្ហារលាកដោយកម្តៅថ្ងៃ

ក្រោយដើរក្រោមកម្តៅថ្ងៃផ្ទៃមុខនឹងឡើងក្រហម ជាំ ឬរលាក តែរូបមន្តនេះអាចជួយអ្នកបាន

ការអនុវត្ត៖

- យកស្លឹកជីរអង្កាម ១បាច់ ក្រឡុកកិនជាមួយនឹងទឹកដោះគោជូរ ២ស្លាបព្រាបាយ

- បន្ទាប់មកយកល្បាយនេះមកលាបលើផ្ទៃមុខ ឬរាងកាយកន្លែងដែលមានបញ្ហា ទុកចោល១៥នាទី ទៅ២០នាទី ចាំលាងចេញនឹងទឹកត្រជាក់ជាការស្រេច។

បញ្ហារលាកដោយកម្តៅថ្ងៃ

៤. ជួយប្រែពណ៌សម្បុរ

ប្រសិនជាស្បែករបស់អ្នកខ្មៅ ស្រអាប់ មិនភ្លឺថ្លា ឬមានសភាពគ្រើម អ្នកអាចសាកល្បងវិធីនេះ ដឹងតែស្បែកប្រែជាទន់ស្អាត ស ម៉ដ្ឋខៃជាមិនខាន។

ការអនុវត្ត៖

- យកស្លឹកជីរអង្កាមបុកឱ្យហ្មត់ចំនួន ១ស្លាបព្រាបាយ លាយជាមួយនឹងម្សៅរមៀត ១កូនស្លាបព្រាបាយ និងទឹកដោះគោជូរ ១ស្លាបព្រាបាយ កូរចូលគ្នាឱ្យហ្មត់។

- បន្ទាប់មកយកល្បាយនេះ មកលាបលើផ្ទៃមុខ និងស្បែកដងខ្លួនបាន ដោយទុករយៈពេល ៥ ទៅ៦នាទី ចាំលាងចេញនឹងទឹកត្រជាក់។

ជួយប្រែពណ៌សម្បុរ

៥. ផ្តល់សំណើមដល់ស្បែក

រូបមន្តនេះអាចជួយកែប្រែស្បែកដែលគ្រើម ខ្សោះ និងបែកស្រកា ប្រែជាមានសំណើមស្រស់ថ្លាឡើងវិញ។

ការអនុវត្ត៖

- យកស្លឹកជីរអង្កាម ៨ ទៅ១០សន្លឹក ទៅកិន ឬបុកឱ្យហ្មត់ រួចលាយជាមួយជែលប្រទាលកន្ទុយក្រពើ ២ស្លាបព្រាបាយ និងទឹកដោះគោជូរ ២ស្លាបព្រាបាយកូរចូលគ្នាឱ្យសព្វ។

- បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ និងស្បែកដែលមានបញ្ហារហូតដល់ស្ងួតល្អ ចាំលាងចេញនឹងទឹកធម្មតាជាការស្រេច។

- ដើម្បីមានប្រសិទ្ធភាព អ្នកអាចប្រើប្រាស់ល្បាយនេះឱ្យបាន ២ដងក្នុងមួយសប្តាហ៍។

ផ្តល់សំណើមដល់ស្បែក

៦. អស់បញ្ហាស្បែកជ្រួញ

បញ្ហាស្បែកមុខចាស់ជ្រីវជ្រួញ និងយារធ្លាក់ គឺជាសញ្ញាដែលបង្ហាញនូវភាពចាស់តាមវ័យ តែអ្នកអាចប្រើប្រាស់រូបមន្តនេះដើម្បីជួយការពារភាពចាស់ បន្តឹងស្បែកមុខ ថែមទាំងកម្ចាត់ស្បែកមុខជ្រួញ និងយារធ្លាក់បានផងដែរ

ការអនុវត្ត៖

- គោះស៊ុតមួយគ្រាប់ លាយជាមួយនឹងដើមជីរអង្កាម ២ ៣ទង ទឹកដោះគោជូរ ១ស្លាបព្រាបាយ និងទឹកឃ្មុំ ១កូនស្លាបព្រា រួចក្រឡុកចូលគ្នាឱ្យហ្មត់

- បន្ទាប់មកយកល្បាយនេះ មកលាបលើផ្ទៃមុខ និងក ទុកចោលរយៈពេល ១០នាទី ទៅ ១២នាទី រួចចាំលាងទឹកចេញ៕  

អស់បញ្ហាស្បែកជ្រួញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]